ចំណាត់ថ្នាក់ចំរៀងនៅក្នុងពិភពចំរៀង វាពិតជាសំខាន់ណាស់ សំរាប់ផលិតកម្មនិង តារាចំរៀងព្រោះវាជាផ្លូវមួយ ដែលបទចំរៀង ឬ Album មួយនោះទទួលបានការចាប់អារម្មណ៍ ។ផលិតកម្មធំៗនៅកូរ៉េ ក្នុងពិភព KPOP មានដូចជា SM, YG, Star Empire, Cube, JYP និង FNCដែលជាជំរករបស់ក្រុមចំរៀងល្បីៗរបស់ KPOP បានរកឃើញថា ចំណាត់ថ្នាក់ចំរៀងនៃការលក់និងការស្តាប់ថ្មីៗនេះ មានបញ្ហាមិនសូវស្រួល ទាក់ទងនិងការប្រើផ្លូវកាត់ ។
បញ្ហាដែលផលិតកម្មធំៗទាំងនេះ បានរកឃើញ គឺព្រោះតែបទចំរៀង ខ្លះដែលទើបតែចេញមកបានឡើងលំដាប់ថ្នាក់ខុសពីធម្មតា ហើយដែលចំណាត់ថ្នាក់ទាំងនោះ គឺសុទ្ធតែបានមកពី ការស្តាប់និងទិញតាមអ៊ីនធើណេត ។ ដោយសារតែការទិញនិង ស្តាប់ច្រើនទើបអាចធ្វើអោយបទចំរៀងមួយនោះ ឡើងមកលំដាប់កំពូលបាន ដល់ថ្នាក់មានក្រុមហ៊ុន ទទួលធ្វើសេវាកម្ម អោយបទមួយនោះឡើងដល់ដំណាក់កំពូលទៀតផង ។ខាង YG បានបញ្ចេញមតិថា ការទិញចំរៀង ដោយប្រើប្រាស់ផ្លូវកាត់ មិនប្រក្រតីត្រូវតែបញ្ឈប់ជាបន្ទាន់ ព្រោះវាពិតជាធ្វើអោយ តារាចំរៀង និង ផលិតកម្មដែល បញ្ចេញចំរៀង តាមផ្លូវស្របច្បាប់ អាក់អន់ចិត្ត ហើយវាក៏ធ្វើអោយ ទស្សនិកជន បាត់បង់ទំនិកចិត្តក្នុងលំដាប់ថាក់ចំរៀងនោះផងដែរ ។ យើងនឹងរង់ចាំមើលថា បញ្ហានេះនឹងទៅជាយ៉ាងណា ៕

ដោយ ៖ លីលីប្រភព ៖ allkpop