របាយការណ៍ចុងក្រោយបំផុតពី Canalys បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារស្មាតហ្វូនសកល នៅចុងត្រីមាសទី២ ឆ្នាំ ២០២០ នេះ ។ ទោះជាយ៉ាងណា ទីផ្សារស្មាតហ្វូនទាំងស្រុងបានធ្លាក់ចុះយ៉ាងខ្លាំង តាំងពីត្រីមាសទី១ នៃឆ្នាំនេះ ដោយសារតែជំងឺខូវីដ១៩ ខណៈដែល Apple គឺជាក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលតែមួយគត់ ដែលលក់ដាច់ខ្លាំង ធៀបនឹងចំនួនលក់កាលពីឆ្នាំ មុន ។

/

ទីផ្សារស្មាតហ្វូនទាំងស្រង់ធ្លាក់ចុះ ១៤% នៅត្រីមាសនេះ ដោយលក់ចេញបានតែ ២៨៤.៧ លានគ្រឿងប៉ុណ្ណោះ បើធៀបនឹងការលក់ចេញ ៣៣១.៨ លានគ្រឿង នៅត្រីមាសទី ២ ឆ្នាំ ២០១៩ ។ ការលក់របស់ក្រុមហ៊ុនសាំសុងធ្លាក់ចុះខ្លាំងរហូតដល់ ៣០ % នៅត្រីមាសនេះ ។ ទន្ទឹមនឹងនេះ ការលក់របស់ Oppo ធ្លាក់ចុះ ១៦% Xiaomi ធ្លាក់ចុះ ១០% ខណៈ Huawei ធ្លាក់ចុះតែ ៥% ប៉ុណ្ណោះ ។

/

ការលក់របស់ក្រុមហ៊ុន Apple មានកំណើន ៣៥% នៅក្នុងទីផ្សារចិន ដោយបានដឹកជញ្ចូនលក់ឱ្យអ្នកប្រើប្រាស់ចិនចំនួន ៧.៧ លានគ្រឿង ។ ក្រុមហ៊ុន Apple មានប្រតិកម្មរហ័សក្នុងការសម្របទៅតាមការឆ្លងរាលដាលនៃជំងឺខូវីដ១៩ ដោយបង្កើនយុទ្ធសាស្រ្ដបន្ថែម ដើម្បីផ្ដល់បទពិសោធន៍បែបឌីជីថលជូនអតិថិជន ខណៈដែលមនុស្សកាន់តែច្រើន តម្រូវឱ្យនៅផ្ទះ ។

/

សហគ្រាសផលិតស្មាតហ្វូនទាំងអស់ ត្រូវតែសម្របទៅតាមការរីករាលដាលនៃជំងឺខូវីដ១៩ ប្រសិនបើពួកគេ ចង់ឱ្យការរលក់ស្មាតហ្វូនរបស់គេ មានការកើនឡើង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Gsmarena