បើទោះជាមានព័ត៌មានលើកឡើងថា Apple នឹងឧទ្ទេសនាម iPhone 7 តែពីរកំណែ និងមិនមានកំណែកាមេរ៉ាភ្លោះក៏ដោយ ប៉ុន្តែ រូបភាពស្ដីអំពី iPhone 7 Pro នៅតែបន្តបង្ហាញខ្លួនលើអ៊ីនធឺរណែត។
ការដែល iPhone នឹងបង្ហាញខ្លួនពីរ ឬបីកំណែជំនាន់ថ្មី និងថាតើ iPhone 7 នឹងមានកាមេរ៉ាភ្លោះដែរឬអត់ នៅតែជារឿងដែលមានមតិផ្ទុយគ្នា។ Evan Blass ដែលជាអ្នកល្បីឈ្មោះក្នុងការបញ្ចេញព័ត៌មានបែកធ្លាយប៉ុន្តែត្រឹមត្រូវ ថ្មីៗនេះ បានប្រកាសថា Apple នឹងឧទ្ទេសនាមតែ iPhone 7 និង 7 Plus ក្នុងខែកញ្ញាខាងមុខ ដោយមិនមានវត្តមានរបស់ iPhone 7 Pro ដែលមានកាមេរ៉ាភ្លោះនោះទេ។

គំរូ iPhone 7 Pro ដែលមានកាមារ៉ាភ្លោះ និងមានបួនពណ៌ដូច 6s
ក៏ប៉ុន្តែ Nowhereelse ដែលជាទំព័រមួយធ្លាប់បញ្ចេញព័ត៌មានត្រឹមត្រូវស្ដីអំពីផលិតផលថ្មីរបស់ Apple បែរជានិយាយថា Apple នៅតែនឹងដាក់លក់ iPhone 7 Pro ដែលមានកាមេរ៉ាភ្លោះ។
ទំព័រនេះក៏ទើបតែបានបង្ហោះរូបថតមួយចំនួនស្ដីអពី iPhone គំរូជំនាន់ថ្មី។ ខុសពី iPhone 7 សា្មតហ្វូនគំរូ iPhone 7 Pro មានរូបរាងធំជាង មានកាមេរ៉ាភ្លោះ និងមាន Smart Connector នៅខាងខ្នង។
ក្រៅពីគំរូ iPhone 7 Pro ដែលមានកាមេរ៉ាភ្លោះ ទំព័រ Nowhereelse ក៏បានបញ្ចេញរូបថតថ្មីមួយចំនួន ស្ដីអំពីគំរូ iPhone 7 ដែលបញ្ជាក់ថា ម៉ូដែលនេះ មានរូបរាង និងទំហំ មិនខុសគ្នាប៉ុន្មាន ធៀបនឹង iPhone 6s។ ប៉ុន្តែ Apple នឹងបំបាត់រន្ធដោតកាស ដោយប្រើរួមគ្នាជាមូយនឹងរន្ធ Lightning ។

iPhone 7 មានទំហំ និងរចនារូបរាង ស្រដៀងនឹង iPhone 6s

ប៉ុន្តែ ស្មាតហ្វូននេះ មានការកែប្រែមួយចំនួនតូចនៅខាងខ្នង ហើយអាចនឹងមានកំណែពណ៌ខៀវងងឹង ឬពណ៌ខ្មៅ
ប្រែសម្រួល ៖ បុត្រា