ខុសពី YotaPhone បណ្ដាសេនសឺររបស់ស្មាតហ្វូន Hisense A2 នឹងមាននៅលើអេក្រង់ទាំងពីរ ដើម្បីឱ្យងាយស្រួលក្នុងការប្រើប្រាស់។

នៅលើគេហទំព័ររបស់នាយកដ្ឋានផ្ដល់លិខិតទទួលស្គាល់ TENAA (ចិន) ថ្មីៗនេះ បានលេចចេញនូវម៉ូដែលស្មាតហ្វូនខុសគេមួយប្រភេទដែលមានឈ្មោះថា Hisense A2 ជាមួយនឹងអេក្រង់ពីរ (មួយពណ៌ មួយសខ្មៅ) ដូចទៅនឹងស្មាតហ្វូនមុខពីរមកពីប្រទេសរុស្ស៊ី YotaPhone។

/

កំណែ concept របស់ស្មាតហ្វូនអេក្រង់ពីរនេះ ត្រូវបានក្រុមហ៊ុនដាក់បង្ហាញនៅក្នុងពិព័រណ៍ IFA 2016 ហើយពេលនេះ វាត្រូវបានចុះឈ្មោះជាផ្លូវការ ប្រការនេះ បញ្ជាក់ថា ក្រុមហ៊ុន Hisense បានចាប់ផ្ដើមដំណើរការគម្រោងរបស់ខ្លួន និងអាចបញ្ចេញលក់ក្នុងទីផ្សារនាពេលឆាប់ៗខាងមុខ។

អេក្រង់ទីមួយរបស់ Hisense A2 ប្រើប្រាស់បន្ទះ IPS ចំណែកអេក្រង់ទីពីរ (សខ្មៅ) ប្រើបច្ចេកវិទ្យា ទឹកខ្មៅអេឡិចត្រូនិច E-Ink ដើម្បីជួយសំចៃថាមពលថ្ម។ ខុសពី YotaPhone ដែលបំពាក់តែសេនសឺរ និងឧបករណ៍បំពងសម្លេង នៅលើអេក្រង់មុខ បណ្ដាសេនសឺរដូចជា ពន្លឺបរិយាកាសជុំវិញ និងឧបករណ៍បំពងសម្លេងរបស់ Hisense A2 នឹងមានវត្តមាននៅលើអេក្រង់ទាំងពីរ ដើម្បីងាយស្រួលប្រើប្រាស់។

គ្រឿងម៉ាស៊ីនរបស់ Hisense A2 ៖អេក្រង់ទីមួយ ៖ 5.5-inch, IPS, Full HDអេក្រង់ទីពីរ ៖ 5.17 inch, E-Ink, qHDRAM: 4 GBអង្គចងចាំក្នុង ៖ 64 GBmicroSD ៖ មានកាមេរ៉ាក្រោយ ៖ 16 MPកាមេរ៉ាមុខ ៖ 5MPថ្ម ៖ 3000 mAhទម្ងន់ ៖ 190 gទំហំ ៖ 157,25x76,8x8,4 mmប្រព័ន្ធប្រតិបត្តិ ៖ Android 6.0.1

ប្រែសម្រួល ៖ តារាប្រភព ៖ phoneradar