មុខងារស្កែនគ្រាប់ភ្នែកគឺជាមុខងារលំដាប់កំពូលបំផុត​នៅលើស្មាតហ្វូនដែលត្រៀមនឹងបង្ហាញខ្លួន​របស់ក្រុមហ៊ុន Samsung ។

ជារៀងរាល់ឆ្នាំ Samsung តែងតែនាំមកនូវមុខងារថ្មី​ និងប្លែកៗ សម្រាប់ស្រឡាយស្មាតហ្វូនកំពូលរបស់ខ្លួន នោះគឺ Galaxy S និង Galaxy Note។ លើកនេះ Galaxy Note 7 ត្រូវបានគេជឿថា នឹងត្រូវបានបំពាក់ឧបករណ៍ស្កែនគ្រាប់ភ្នែក ដើម្បីបើកសោស្មាតហ្វូន។

/

រូបភាពយកពីគេហទ័រ technobuffalo

ទំព័រ Korea Herald ឱ្យដឹងថា ក្រុមហ៊ុន  Patron បានឈ្នះក្នុងការដេញថ្លៃកាលពីប៉ុន្មានខែមុន ដើម្បីផលិត​ និងផ្គត់ផ្គង់បណ្ដា module ទៅឱ្យក្រុមហ៊ុន Samsung ទាក់ទិនបច្ចេកវិទ្យាស្កែនគ្រាប់ភ្នែក។ បច្ចេកវិទ្យាស្កែនគ្រាប់ភ្នែក មានភាពអស្ចារ្យ លឿន និងត្រឹមត្រូវជាង​មុខងារស្កែនក្រយៅដៃ ព្រោះថា វាអាចស្គាល់ចំនុចផ្សេងគ្នាដល់ទៅ ២៦៦ ខណៈដែលមុខងារស្កែនក្ដៅយៅដៃស្គាល់តែ ៤០ចំនុច។

អំពីគ្រឿងម៉ាស៊ីន Galaxy Note 7 គ្រោងនឹងប្រើអេក្រង់កោងទាំងពីរចំហៀង QHD 5,8 inch, ឈីប Snapdragon 823។ Galaxy Note 7 មានអង្គចងចាំ 64 GB និង 128 GB មានរន្ធដោតមេម៉ឺរីផងដែរ។ ពិសេស​ ស្មាតហ្វូននេះ មាន RAM ដល់ទៅ 6GB ដំណើរការដោយ Android 6.0.1 Marshmallow។ កមេរ៉ាក្រោយរបស់ Galaxy Note 7 មានទំហំ 12 megapixel។

Galaxy Note 7 មានបំពាក់មុខងារទប់ទល់នឹងជម្រាបទឹក ហើយវានឹងត្រូវបានបង្ហាញខ្លួនក្នុងព្រឹត្តិការដោយឡែកមួយ នៅក្រុង New York អាមេរិក នាថ្ងៃទី ២សីហា ឆ្នាំ ២០១៦។

ប្រែសម្រួល ៖ តារា