ប្លែកៗ តើលោកអ្នកជាអ្ន​កដែលចូលចិត្តតាមដានទស្សនានូវខ្សែភាពយន្តហូលីវូដដែរឬទេ? បើសិនជាដូច្នេះមែន លោកអ្នកប្រាកជជាបានស្គាល់នូវខ្សែភាពយន្តមួយដែលមានចំណងជើង ថា  Iron Man  ខណៈពេលដែលរឿងមួយនេះ បានទទួលការពេញនិយមទូទាំងពិភពលោក​ ។

ដោយឡែក  នាពេលនេះ​  គេបែរជាឃើញលេចចេញនូវវីដេអូ Iron man , Version Baby ទៅវិញ ស្របពេលដែលវីដេអូនេះមានចំណងជើងថាIron Baby ត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម youtube​ ខណៈពេលដែលវាទទួលបានការចាប់អារម្មណ៍មែនទែន ពីសំណាក់ទស្សនិកជន  ពោលគឺ ទទួលបានការ Viewed ដល់ទៅជាង​១៤ លានដងឯណោះ។ ជ្រាបកាន់តែច្បាស់ តាមដានវីដេអូ Iron Babyខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសី ប្រភព ៖ youtube