ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស rocketnews24 កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មនុស្សរាប់រយនាក់ផ្អើលមើលគ្រោះថ្នាក់ដ៏រន្ធត់មួយ ពោលគឺរថយន្តក្រុងបានផ្ទុះឆេះកណ្តាលដងផ្លូវសាធារណតែម្តង។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះឆេះរថយន្តក្រុងមួយនេះ បានកើតឡើងនៅក្នុងក្រុង Hangzhou ប្រទេសចិន កាលពីថ្ងៃទី០៦ វិច្ឆិកា នាពេលកន្លងផុតទៅថ្មីៗនេះ ហើយបើយោងតាមសម្តីបុរសម្នាក់ដែលជាអ្នកបើករថយន្តក្រុង មិនទាន់បានបញ្ជាក់អត្តសញ្ញាណរូបនោះវិញ បានអោយដឹងថា នៅពេលដែលគាត់បានបើកមកដល់កន្លែងកើតហេតុ គាត់ក៏បានផ្សែងខ្មៅដ៏អួរអាប់បានហុយចេញពីតួក្បាលឡានខាងមុខ រំពេចនោះគាត់ក៏បានឈប់ និងស្រែកអោយអ្នកដំណើរនៅក្នុងរថយន្តក្រុងនេះ រត់គេចភៀសខ្លួន ដែលក្រោយមកវាក៏បានផ្ទុះឆេះតែម្តង។
គួររំឭកផងដែរថា ក្រោយពីបានកើតមានឡើងនូវឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះឆេះរថយន្តក្រុងមួយនេះ ពុំមានពលរដ្ឋណាមួយរងរបួសនោះទេ ដោយឡែក បើនិយាយពីសកម្មភាពការងាររបស់ភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់នេះវិញ កំពុងតែមានភាពស្វិតស្វាញក្នុងការតាមដានស៊ើបអង្កេតឧបទ្ទេវហេតុមួយនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24