ខាងក្រោមនេះ គឺជាបញ្ហាទាំងឡាយដែលនឹងកើតឡើង នៅពេលព្រះអាទិត្យបាត់ខ្លួនជារៀងរហូត ៖

/

១.លែងមានទំនាញពីព្រះអាទិត្យ

ភពទាំងឡាយនឹងឈប់ហោះហើរតាមគន្លងបច្ចុប្បន្ន ប៉ុន្តែពួកវានឹងហោះត្រង់ទៅមុខ។

២.ភាពងងឹតនឹងកើតឡើងរៀងរហូត

ជាមួយនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យ និងល្បឿននៃពន្លឺ យើងនឹងនៅតែឃើញពន្លឺព្រះអាទិត្យក្នុងរយៈពេល ៩នាទី មុននឹងអ្វីៗស្ថិតក្នុងភាពងងឹត។

៣.ព្រះចន្ទបាត់ខ្លួន (លែងមានពន្លឺ)

ព្រោះតែលែងមានព្រះអាទិត្យដើម្បីជះពន្លឺលើព្រះចន្ទ ដូច្នេះ យើងនឹងលែងមើលឃើញព្រះចន្ទ។ ប៉ុន្តែ យើងនៅតែមើលឃើញតារានៅលើមេឃ ព្រោះវាគឺជាប្រភពនៃពន្លឺ។

៤.សីតុណ្ហភាពចុះត្រជាក់

សីតុណ្ហភាពបច្ចុប្បន្ន គឺ ២៩អង្សាសេ។ ព្រះអាទិត្យបាត់ខ្លួន នឹងធ្វើឱ្យសីតុណ្ហភាពផែនដី ត្រូវធ្លាក់មកនៅត្រឹម -១២៣អង្សាសេ ក្រោយរយៈពេល២ខែ ហើយវានឹងចុះដល់ ១៩៨អង្សាសេ ក្រោយព្រះអាទិត្យបាត់ខ្លួន ៤ខែ។

៥.អតិសុខុមប្រាណនៅតែមានជីវិត

ពួកវានៅតែអាចរស់នៅបាន ដោយសារមានកំដៅពីស្នូលផែនដី ប៉ុន្តែ អតិសុខុមប្រាណភាគច្រើន នឹងដាច់ពូជ។

៦.ដំណោះស្រាយតែមួយគត់

មនុស្សអាចប្រើនាវាមុជទឹកដើម្បីរស់នៅក្នុងបាតសមុទ្រដែលជ្រៅបំផុត ជាកន្លែងដែលនៅមានកំដៅ ឬមួយបង្កើតកន្លែងរស់នៅដោយឡែក។

៧.លែងមានរស្មីសំយោគ

រុក្ខជាតិទាំងឡាយនឹងមិនអាចធ្វើរស្មីសំយោគ និងមិនអាចបញ្ចេញអ៊ុកស៊ីហ្សែន នៅពេលមិនមានពន្លឺរបស់ព្រះអាទិត្យ។ ប៉ុន្តែ បរិយាកាសផែនដីនៅតែមានអ៊ុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងរយៈពេលខ្លី។

៨. បណ្ដាសត្វដែលស៊ីសាច់ស្អុយនឹងរស់បានយូរ

សត្វមានជីវិតផ្សេងៗនឹងងាប់ជាបន្តបន្ទាប់ ប៉ុន្តែ វាជាចំណីរបស់សត្វដែលស៊ីសាច់ស្អុយ ហើយលទ្ធផល សត្វដែលស៊ីសាច់ស្អុយនឹងរស់បានយូរ។

៩.ផ្ទៃទឹកសមុទ្រនឹងប្រែក្លាយជាទឹកកក

សត្វសមុទ្រដែលនៅជ្រៅជាងគេ អាចរស់នៅបានយូរ ព្រោះវានៅជិតស្នូលផែនដី ជាកន្លែងដែលនៅមានកំដៅ និងកន្លែងដែលទឹកមិនទាន់កក លើកលែងតែផ្ទៃខាងលើនៃទឹកសមុទ្រ។

១០.នៅលើផែនដី មានតែដើមឈើធំៗ

បណ្ដារុក្ខជាតិធំៗ មានលទ្ធភាពរស់បានពីរបីទសវត្សរ៍ ដោយមិនចាំបាច់មានការសំយោគរស្មី។

១១.បរិយាកាសផែនដីត្រូវបំផ្លាញទាំងស្រុង

នៅពេលទឹកសមុទ្រកកជាទឹកកកទាំងស្រុង សីតុណ្ហភាពរបស់ផែនដីនឹងនៅត្រឹម -២៤០អង្សាសេ ពេលនោះ បរិយាកាសផែនដីនឹងត្រូវបំផ្លាញ វិទ្យុសកម្មពីអវកាសនឹងហូរចូលបរិយាកាសផែនដី ហើយមនុស្ស សត្វ និងរុក្ខជាតិ ត្រូវអស់ជិវិត៕

ប្រែសម្រួល ៖ តារាប្រភព ៖ Genk