អង់គ្លេស៖ តាមការដឹងពីពត៌មាន ដេលីមែល កាលពីម្សិលមិញនេះថា លោកគ្រូសាស្រ្ដាចារ្យម្នាក់ ដែលមានវ័យប្រហែលជា ៥០ឆ្នាំ ត្រូវបានម្ចាស់រថយន្ដជាច្រើននាក់ ទាមទារសំណង និងត្រូវបានតុលាការបញ្ជូនទៅកាន់ពន្ធធានាគារ បន្ទាប់ពីគេរកឃើញថា គាត់បានយកដែកស្រូចទៅកូដរថយន្ដរបស់គេច្រើនគ្រឿង។

រឿងរ៉ាវដែលមិនគួរអោយជឿមួយនេះ បានកើតឡើង ក្នុងរដ្ឋ Northumberland ប៉ែកខាងជើងប្រទេសអង់គ្លេស ខណៈដែលលោកសាស្រ្ដាចារ្យ Stephen Graham បានយកដែកចុងស្រួចទៅគូសវាទលើឡានគេ អោយខូចរូបរាងអស់។ សូមបញ្ចាក់ផងដែរថា លោក Graham គឺជាសាស្រ្ដាចារ្យ ដែលបានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ Sougthamptonហើយជាលោកគ្រូស្ថាបត្យកម្ម នៃសាលា Newcastle ផងដែរ។


លោកសាស្រ្ដាចារ្យ Stephen Grahamទោះបីមិនដឹងថា តើគោលបំណងលោកសាស្រ្ដាចារ្យរូបនេះ ធ្វើក្នុងមូលហេតុអ្វីក៏ដោយ ក៏តុលាការក្រុង Northumberland បានបង្គាប់អោយលោក សាស្រ្ដាចារ្យសងនូវសំណងម្ចាស់រថយន្ដចំនួន ២,០០០ អឺរូ និង ១,០០០អឺរ៉ូទៀតសម្រាប់ជូសជុលរថយន្ដផងដែរ។ មិនតែប៉ុណ្ណោះលោក សាស្រ្ដាចារ្យត្រូវជាប់ពន្ធនាគារ ៦ខែទៀតផងដែរ។
ដោយ៖ សីហាប្រភព៖ dailymail