អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស Happening កាលពីថ្ងៃទី ១៨ ម្សិលមិញនេះ បានអោយដឹងថា នៅឯប្រទេសចិន គេបែរជាប្រទះឃើញមាននូវវិធីសាស្រ្តថ្មីនៃការម៉ាស្សាបំបាត់ស្នាមជាំខ្មៅជុំវិញរង្វង់ភ្នែក ដោយវីធីសាស្រ្តនោះមានលក្ខណៈចម្លែក ពោលគឺ (Fire treatment) វិធីសាស្រ្តព្យាបាលដោយភ្លើង
គួរបញ្ជាក់ផងដែរថា វិធីសាស្រ្តថ្មីមួយនេះ (Fire treatment) ត្រូវបានធ្វើឡើងដោយបានផ្តល់ជូននូវសេវាដល់អតិថិជនរបស់ខ្លួន តាមរយៈការគ្រប់ដណ្តប់ជាមួយនឹងកន្លែងសើម រួចដុតនូវកូនកន្សែងក្រណាត់មួយផ្សេងទៀត ដែលមានជាតិអាកុល ។ លើសពីនេះទៅទៀត បើតាមប្រភពដដែល បានបញ្ជាក់អោយដឹងផងដែរថា រូបខាងក្រោមនេះ គឺបានមកពីក្មេងស្រីម្នាក់ ដែលបានទៅហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសចិន ស្របពេលដែលគេមានភាពស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានឃើញបែបនេះ ដែលមានពេលខ្លះ គេមិនហ៊ានក្រឡេកមើលថែមទៀតផង ដោយគេបានបញ្ជាក់ថា “ My mom went to get her face done at the beauty salon so I went with her. What I saw… instantly shocked me… I couldn’t look,” ។

យ៉ាងណាមិញ គេមិនត្រឹមប្រទះឃើញការម៉ាស្សាដោយប្រើភ្លើង ក្នុងការបំបាត់ស្នាមជាំខ្មៅជុំវិញរង្វង់ភ្នែកនោះទេ តែក៏គេឃើញមានប្រើសំរាប់ម៉ាស្សាខ្នងផងដែរ ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ Happening