កំពូលស្មាតហ្វូន Galaxy S8 កំពុងតែ “ធ្វើដំណើរ” ជិតមកដល់ហើយ ប៉ុន្តែ មកដល់បច្ចុប្បន្ន រូបភាពពិតស្ដីអំពីស្មាតហ្វូននេះ នៅមិនទាន់ត្រូវបានបង្ហើបឱ្យឃើញនៅឡើយ ហើយក្នុងពេលរង់ចាំ យើងខ្ញុំសូមអញ្ជើញមិត្តអ្នកអាន មកទស្សនារូបភាពប្រឌិតមួយចំនួនស្ដីអំពី Galaxy S8។

/

អ្នកជំនាញខាងច្នៃរូបភាព Dat Nobita បាននាំមកនូវ concept Galaxy S8។ យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក អ្នកជំនាញរូបនេះ ច្នៃចេញនូវរូបភាព Galaxy S8 ជាមួយនឹងរូបរាងអេក្រង់កោងទាំងពីរសងខាង។ Galaxy S8 នេះ មានអេក្រង់កោងស៊ីដាច់គែមទាំងពីរសងខាងស្ទើរតែអស់។

/

គែមខាងក្រោមរបស់ស្មាតហ្វូននេះ មានបំពាក់ប្រព័ន្ធបន្លឺសម្លេង រួមនឹងរន្ធភ្ជាប់ USB Type-C ខណៈដែលគែមខាងលើត្រូវបានបំពាក់រន្ធអ៊ីនហ្វ្រារ៉េដដើម្បីបញ្ជាទៅលើបណ្ដាឧបករណ៍អេឡិចត្រូនិច ដូចជាទូរទស្សន៍ ម៉ាស៊ីនបញ្ចាំងស្លាយ។ល។ រន្ធដោតកាស 3.5 mm និងប៊ូតុង Home រួមនឹងប៊ូតុងរឹងផ្សេងទៀតក៏ត្រូវបានបំបាត់។

/

ម្ចាស់រូបភាព Galaxy S8 នេះ បានឱ្យដឹងថា Galaxy S8 ត្រូវបានរចនាឡើងដោយមានសម្បកធ្វើអំពី សេរ៉ាមិច។ ផ្នែកខាងក្រោយគឺជាកាមេរ៉ាភ្លោះ 16 MP ត្រូវបានតម្រៀបបណ្ដោយទូរស័ព្ទ ។

/

/

/

/

/

/

/

/

/

អំពីគ្រឿងម៉ាស៊ីន concept Galaxy S8 នេះ មានអេក្រង់ 5.7 inch រីសូលូសឹន 4K ហើយខាងក្នុងគឺឈីប Snapdragon 835, RAM 8 GB រួមនឹងអង្គចងចាំក្នុង 128 GB។ ក្រៅពីនេះ ស្មាតហ្វូននេះក៏មានបំពាក់កាមេរ៉ាមុខ MP ដែលមានភ្ជាប់មកជាមួយនូវម៉ាស៊ីនស្កេនប្រស្រីភ្នែកផងដែរ។ មិត្តអ្នកអានទាំងឡាយ យល់បែបណាចំពោះ concept Galaxy S8 នេះ?

ប្រែសម្រួល ៖ តារាប្រភព ៖ TGDD