យល់ដឹង ៖ កកោះ មិនសូវមានគេស្គាល់តែវាជាថ្នាំយ៉ាងពិសេសជួយព្យាបាលបូសដោះ ផ្សះដំបៅ ព្យាបាលរាគមួល ប្ញសដូងបាតឲ្យរួញបាត់ជួយចែកគ្នាដឹងស្គាល់ផង!

* ផ្នែកប្រើប្រាស់ៈ សម្បក គ្រាប់ ឬស* វិធីប្រើៈ - សំបក៖ រសជាតិសំបកមានរសជាតិល្វីងចត់ យកដាំទឹកផឹកព្យាបាលកបនឹងជម្ងឺ រាគ រាគមួល យកស្ងួត ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ អាំងសំបកវាបុករោយលើដំបៅដើម្បីឲ្យវាផ្សះ។- ពកដើមៈ ដាំផឹកព្យាបាលព្រូន រោគស្បែក ដាំឆ្ពង់ដាក់ខាងក្រោមឱ្យប្ញសដូងរួញបាត់ ។- ឬស យកដាំទឹកផឹកព្យាបាលបូសដោះ ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ - គ្រាប់ៈ ដុសជាមួយទឹកយកខាប់ៗបិតបូស រោគសើស្បែក ។វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកពី ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ឯកសារយោង៖ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត ៕

ដោយ ៖ គន្ធា
ប្រភព ៖ អ៊ាង សុផល្លែត