រយៈពេល ២ សប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Sony បានសម្ពោធនូវយុទ្ធនាការបញ្ជាទិញជាមុននូវទូរសព្ទម៉ូដែលថ្មីរបស់ខ្លួន គឺ Sony Xperia 1 II ។ ការលក់ទូរសព្ទម៉ូដែលនេះ គឺរួមបញ្ចូលនូវការថែមជូនកាស់ម៉ាក Sony WH-1000XM3 ដោយឥតគិតថ្លៃ ប៉ុន្ដែទូរសព្ទ Sony Xperia 1 II ត្រូវបានលក់រហូតដាច់ស្តុក ស្ទើរគ្រប់ផ្សារ កាលពីថ្ងៃទី ០៧ មិថុនាកន្លងទៅនេះ ។​ មកទល់នឹងពេលនេះ​​ ហាងរបស់ក្រុមហ៊ុន Sony និងដៃគូរបស់ខ្លួនបានកែប្រែកញ្ចប់ប្រូម៉ូសិនរបស់ខ្លួន។

/

ក្រុមហ៊ុនរកឃើញថា ស្តុកកាសក៏ជាបញ្ហាមួយផងដែរ ដោយសារតែយុទ្ធនាការបញ្ជាទិញជាមុន បានបន្តជាមួយនឹងកញ្ចប់ថ្មី ដែលមិនបន្ថែមកាស់។ កញ្ចប់ប្រូម៉ូសិនជុំនេះ អ្នកនឹងទទួលបានខេស Style Cover View XQZ-CVAT របស់ Sony ជំនួសវិញ ដែលជាទូទៅ វាមានតម្លៃ ៥៩.៩៩ ផោន ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA