អ្នកបើកបរនៅលើកោះមួយរបស់ប្រទេសកាណាដា បើសិនត្រូវនគរបាលចាប់បានពេលកំពុងស្រវឹងស្រា នឹងត្រូវទទួលពិន័យដោយការ...អង្គុយស្ដាប់ចម្រៀងរ៉ុក ជាមួយនឹងសម្លេងឮខ្លាំង។

/

នេះគឺជាការព្រមានពីនាយកដ្ឋាននគរបាល Kensington នៅលើកោះ Prince Edward នៃប្រទេសកាណាដា ក្នុងបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសគឺនៅក្នុងរដូវបុណ្យណូអែលខាងមុខ។

ប្រភពព័ត៌មានឱ្យដឹងថា អ្នកបើកបរណាក៏ដោយ ឱ្យតែនគរបាលរកឃើញថា កំពុងបើកបរក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលពិន័យដោយការអង្គុយស្គាប់ចម្រៀងរ៉ុករបស់ Chad Kroeger និងបណ្ដាសមាជិករបស់ក្រុមចម្រៀងរ៉ុក Nickleback ដោយបើកសម្លេងឮខ្លាំង។

ក្រៅពីការត្រូវអង្គុយស្ដាប់ចម្រៀងរបស់ Nickelback អ្នកបំពានច្បាប់ចរាចរណ៍នឹងត្រូវបង់ប្រាក់ពិន័យចំនួនច្រើន ឬក៏ត្រូវហាមឃាត់មិនឱ្យបើកបររយៈពេលមួយឆ្នាំ។

សូមបញ្ជាក់ថា ក្រុមចម្រៀង Nickelback ត្រូវបានបង្កើតឡើងនៅ Alberta ប្រទេសកាណាដា កាលពីឆ្នាំ ១៩៩៥ និងបានចេញលក់ចំនួន ៨អាល់ប៊ុម។

/

ថាសចម្រៀងរបស់ក្រុម Nickelback

 

ក្រុមចម្រៀងខាងលើ បានលក់ចេញ ៥០លានថាសចម្រៀងក្នុងឆ្នាំ២០០១ ជាមួយនឹងបទចម្រៀង How You Remind Me ដែលត្រូវបានវាយតម្លៃថា ជាចម្រៀងរ៉ុកដែលលក់ដាច់ជាងគេបំផុតក្នុងអំឡុងមួយទសវត្សរ៍របស់ Billboard ។

ប្រែសម្រួល ៖ តារាប្រភព ៖ Standard