គួរយល់ដឹង ៖ បើយោងតាមការសិក្សាស្រាវជ្រាវ នាពេលថ្មីៗនេះ បានបង្ហាញអោយដឹងថាបុរសកុហកច្រើនជាងស្រ្តី។

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដែលបានមកពី  BMW Financial Services  បានបន្ថែមថា ជាមធ្យមបុរសកុហក ៣​ ដងនៅក្នុង ១​ ថ្ងៃ ដែលស្មើនឹងការកុហកដល់ទៅ  ១,០៩២  ដងនៅក្នុងមួយឆ្នាំ បើធៀបទៅនឹងស្រ្តីវិញ ជាមធ្យមស្រ្តីកុហកតែ ២ ដងនៅក្នុងមួយថ្ងៃ   ដែលស្មើនឹងការកុហក ៧២៨ ដងនៅក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

width=493

គួរបញ្ជាក់ផងដែរថា   មានពេលខ្លះនោះស្រ្តីក៏មានការកុហកច្រើនជាងបុរសផងដែរ   ពោលគឺ នៅពេលដែលពិភាក្សារឿងដើរផ្សារតែម្តង  ។  ទន្តឹមនឹងការបញ្ជាក់អះអាងនេះ   ប្រភពរបាយការណ៍ដដែលបន្ថែមថា ការកុហកដែលបុរសតែងតែប្រើជាញឹកញ៉ាប់ នោះគឺ ការកុហកទៅលើការចំណាយប្រាក់ ក៏ដូចជា ការកុហកអំពើរឿងផឹកគ្រឿងស្រវឹងជាដើម។

width=495

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីអ្នកជំនាញខាងចិត្ថវិទ្យា (Karen Pine) ដែលបានមកពីសកលវិទ្យាល័យ​ Hertfordshire បានបញ្ជាក់យ៉ាងច្បាស់ថា ជារួមការកុហកមិនអាក្រក់អ្វីណាស់ណានោះទេពោលគឺ មានពេលខ្លះការកុហក៏បានធ្វើជីវិតរស់នៅប្រសើរជាងមុនផងដែរ៕

ដោយ ៖ ពិសីប្រភព ៖ Spy