ទេសចរណ៍ ៖ នៅក្នុងប្រទេសកម្ពុជាយើងនេះ ពិតជាមានកន្លែងដ៏ល្អអស្ចារ្យជាច្រើនកន្លែងខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស គ្រាន់តែពេលខ្លះយើងនៅទស្សនាមិនទាន់ ទើបមិនដឹងថា មានកន្លែងស្រស់ស្អាតណាខ្លះ ដែលយើងគួរទៅលំហែរកាយ ។ 

កាលពីពេលថ្មីៗនេះ ឃើញមានផេកមួយបានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹក នៅខេត្តព្រះវិហារ ដែលមានរូបថតសមុទ្រពពក យ៉ាងស្រស់ស្អាតដែលមហាជនកម្រនឹងបានឃើញមែនទែន ។

គួរបញ្ជាក់ឲ្យដឹងថា រូបថតនិងវីដេអូខាងក្រោមនេះគឺជា សមុទ្រពពក ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារ ជាងនេះទៅទៀត ទេសភាពដ៏ស្អាតនិងកម្រនេះឯង ត្រូវបានគេដឹងថា អាចទស្សនាប្រហាក់ប្រហែលជាក្នុងខែ ១២ នៅវេលាម៉ោង ៦ព្រឹក ។ ទិដ្ឋភាពដ៏ស្រស់ស្អាតទាំងនេះ កាន់តែធ្វើឲ្យអ្នកដែលចូលចិត្តថតរូប កាន់តែមានចំណាប់អារម្មណ៍និងចង់ទៅទស្សនាភ្លាមៗតែម្តង ៕

/

/

ដោយ ៖ គន្ធា