មន្ទីរពិសោធន៍មួយ នៅប្រទេសអូស្រ្ដាលី គឺជាកន្លែងដំបូងគេក្រៅពីប្រទេសចិន ដែលចិញ្ចឹមវីរុសកូរ៉ូណា Wuhan ពីសំណាករបស់អ្នកជំងឺម្នាក់ ដែលករណីនេះ មន្រ្ដីជំនាញបាននិយាយថា៖ “ នឹងផ្ដល់ឱ្យមន្ទីរពិសោធន៍ជំនាញអន្ដរជាតិនូវព័ត៌មានចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ “។

/

វេជ្ជបណ្ឌិត Julian Druce ប្រធានមន្ទីរពិសោធន៍រកអត្តសញ្ញាណវីរុសនេះ បម្រើការនៅវិទ្យាស្ថាន Peter Doherty ទទួលបន្ទុកផ្នែកជំងឺឆ្លង និងប្រព័ន្ធភាពស៊ាំ នៅទីក្រុង Melbourne បានឱ្យដឹង នៅក្នុងរបាយការណ៍មួយថា៖ “វាជាចំណុចបង្ការដ៏សំខាន់មួយ ពីព្រោះវានឹងអនុញ្ញាតឱ្យអ្នកជំនាញអាចធ្វើការស៊ើបអង្កេត និងវិភាគពីវីរុសនេះ បានត្រឹមត្រូវច្បាស់លាស់ លក្ខណៈសកល”៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNN