ប្រិយមិត្តប្រាកដជាដឹងហើយថា ជំងឺវីរុសថ្មី កូរ៉ូណា ដែលជាជំងឹឆ្លងតាមរយៈផ្លូវដង្ហើម និងភ្នែក ពិសេស នៅវូហានផ្ទាល់ ។​ ជំងឺនេះបានរាតត្បាតទៅជាច្រើនប្រទេស រហូលដល់ទៅ ១៥ប្រទេសហើយ ។ ក្នុងនោះផងដែល រាជរដ្ឋាភិបាលគ្រប់ប្រទេសកំពុងតែគិតគូរ និងរកវិធីសាស្រ្តដើម្បីទប់ស្កាត់នៅជំងឺកាចសាហាវនេះផងដែល។

ជាក់ស្តែង ថ្មីៗនេះ ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្មណ៍យ៉ាង ក្រោយពីក្រសួងសុខាភិបាល រកឃើញវីរុសកូរ៉ូណា ទៅលើជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលចាកចេញពីខេត្ត វូណាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ ហើយរូបគេក៏ត្រូវបាន គ្រូពេទ្យយកទៅដាក់ នៅកន្លែងដែលដាច់ដោយឡែកពីគេផងដែរ នៅក្នុងមន្ទីរពេទ្យបង្អែក ក្រុងព្រះសីហនុ។

ក្នុងនោះផងដែល ក្រសួងសុខាភិបាល បានណែនាំឲ្យប្រជាពលរដ្ឋ ធ្វើការការពារខ្លូនអ្នក និងអ្នកដ៏ទៃ ជៀសវាងការឆ្លងនៃជំងឺកូរ៉ូណាថ្មីនេះ ដោយណែនាំឲ្យបងប្អូននូវចំនុចទាំងអស់នេះ ៖

 ១. សូមធ្វើការការពារ មិនត្រូវប៉ះពាល់ជាមួយអ្នកដែលមានអការៈគ្រុនក្តៅ និងក្អក

២. ចាំបាច់ត្រូវលាងអោយបានញឹកញាប់ ត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល     ហ្សែន បន្ទាប់ពីប៉ះពាល់សត្វ ផលិតផលសត្វ ឬវត្តផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ ។

៣. មិនត្រូវយកដៃ ប៉ះពាល់ភ្នែក ច្រមុះ​ មាត់ដោយមិនបានសម្អាតជាមួយសាប៊ូ នឹងទឹកស្អាត ឬហ្សែន

៤. ប្រកាន់នៅអនាម័យស្អាត និងចំណីអាហារស្អាត ដោយចម្អិនសាច់ ស៊ុត បន្លែ ឲ្យបានឆ្អិនល្អមុននឹងបរិភោគ

៥. ប្រសិនបើលោកអ្នក មានអាការៈគ្រុនក្តៅ (កម្តៅខ្លួន 38 អង្សាសេ)   ហៀលសំបោរ ឈឺបំពងក ក្អក ពិបាកដកដង្ហើម ត្រូវស្វែងរកការពិនិត្យ និងព្យាបាលជាបន្ទាន់ ។ ប្រសិនបើលោកអ្នកមានអាការៈបែបនេះ សូមទាក់ទងទៅទូរស័ព្ទលេខ155 ដែលបានផ្សព្វផ្សាយដោយក្រសួងសុខាភិបាល៕

/

/

/

/

/

/

/

/

/

/

/

/

/

/

/

/