តើមានរឿងអ្វីនឹងកើតឡើងទៅ នៅពេលដែលក្រុមហ៊ុន ផលិតគំនូរជីវចល ដ៏ល្បីធំៗទាំង ២រួមដៃគ្នា ? ប្រាកដណាស់ គឺពួកគេ នឹងផលិតភាពយន្ត គំនូរជីវចលខ្នាតធំមួយ ដ៏អស្ចារ្យដែលទស្សនិកជន ចង់ទស្សនាអោយទាល់តែបាន ។

/ថ្មីៗនេះ នៅក្នុងកម្មវិធីតាំងពិពណ៌ D23 របស់ក្រុមហ៊ុន Disney អ្នកដឹកនាំរឿងរបស់ក្រុមហ៊ុនDisney បានប្រកាសអំពីការ រួមដៃសហការគ្នា ជាមួយនិងផលិតកម្ម Pixar ដែលមានជំនាញក្នុងការផលិត ខ្សែរភាពយន្តបែបតុក្កតា ។ Disney និង Pixar បានប្រកាសថា រឿងថ្មីដែលបាននិងកំពុងផលិតនេះ ជារឿងដែលទាក់ទង ជាមួយនិងសត្វ ដាយណូស័រ ដែលបានផុតពូជអស់ជាយូរណាស់មកហើយ ។

/រឿងនេះមានចំណងជើងថា The Good Dinosaur ដែលជារឿងនិយាយអំពីជីវិត របស់សត្វដាយណូស័រ កវែងមួយក្បាលឈ្មោះ Arlo មានកំពស់ជាង ២០ ម៉ែត ដែលមានមិត្តភក្តិជាមនុស្សឈ្មោះ Spot ហើយមានកំពស់ត្រឹមតែ ១ ម៉ែតជាងប៉ុណ្ណោះ ។ រឿងនេះបានចោទជាសំណួរថាបើសិនជា គ្រាប់អាចម៍ផ្កាយភ្លើងនោះ មិនហោះមកបុកផែនដី ហើយធ្វើអោយដាយណូស័រ ផុតពូជទេនេះ តើពិភពលោកនឹងទៅជាយ៉ាងណា? យើងរង់ចាំទស្សនារឿងនេះដើម្បីដឹងចំលើយដោយរឿង The Good Dinosaur នឹងដាក់បញ្ចាំងនៅថ្ងៃទី ៣០ ឧសភា ២០១៤ ៕

/

ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ ៖ លីលីប្រភព ៖ k14