កំពូលតារាបង្ហាញម៉ូដ របស់ក្រុមហ៊ុនម៉ូដែល Victoria's Secret ចំនួន ៣រូប គឺកំពូល​ស្រីស្អាត Erin Heatherton, Behati Prinsloo និងនាង Karlie Kloss ទើបបានប្រារព្ធពិធីជួបជុំអ្នកគាំទ្ររបស់ពួកគេ កាលពីថ្ងៃទី ៣១កក្កដា នៅក្រុង New York សហរដ្ឋអាមេរិក។

/

នៅក្នុងពិធីជួបជុំអ្នកគាំទ្រ ដែលត្រូវបានធ្វើឡើង នៅក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១កក្កដា នោះ កំពូលតារាបង្ហាញម៉ូដចំនួន ៣រូប របស់ក្រុមហ៊ុន Victoria's Secret បានបញ្ចេញភាពទាក់ទាញរបស់ខ្លួន ដោយស្លៀករ៉ូបខ្លី លើជង្គង់ ប្រកបដោយភាពស៊ិចស៊ី។

/ក្នុងព្រឹត្តិការណ៍នេះ ស្រីស្អាតដែលមានកំពស់ ១,៨ម៉ែត្រ នាង Erin Heatherton ស្លៀករ៉ូបខ្លី លើជង្គង់មានស្ទីលស្នាមផ្នត់ និងមានពណ៌សាច់ ស័ក្ដិសមជាមួយនឹងសក់ពណ៌ទងដែងរបស់នាង។

/

ចំណែកស្រីស្អាត Behati Prinsloo ជនជាតិ Namibia ដែលមានកំពស់ ១,៧៦ម៉ែត្រ ក៏ស្លៀករ៉ូបខ្លី ស្ទីលស្នាមផ្នត់ដូចគ្នា ប៉ុន្ដែមានពណ៌ស៊ីជំពូ។  

/Karlie Kloss

/Behati Prinsloo តារាបង្ហាញម៉ូដ ជនជាតិ Namibia

/Erin Heatherton

Karlie Kloss លេចធ្លោជាងគេ ដោយសារតែកំពស់ ១,៨៤ម៉ែត្រ របស់នាង។ ស្រីស្អាតរូបនេះ ស្លៀករ៉ូបខ្លីពណ៌ស្វាយ ចំហក្លៀក រួមនឹងស្បែកជើងពណ៌ខ្មៅ បង្កើតបានជាស្ទីលមួយដ៏គួរឱ្យចាប់អារម្មណ៍។

ដោយ ៖ តារាប្រភព ៖ FS