បើតាមស្ថិតិរបស់ក្រុមហ៊ុន Canalys ស្មាតហ្វូនសរុបទាំងអស់ចំនួនជាង ២៥០ លានគ្រឿង ត្រូវបានលក់ចេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៣ ទើបតែកន្លងទៅថ្មីៗនេះ គឺកើនឡើងចំនួន ៤៤% បើប្រៀបជាមួយត្រីមាសទី៣ កាលពីឆ្នាំមុន។

ពិតណាស់ដែលថា Samsung, Apple និង Brand ល្បីៗដែលយើងតែងតែធ្លាប់បានឮ មួយចំនួនទៀត បានឈរនៅលំដាប់កំពូលតារាង។ Samsung និង Apple ទទួលបានលេខ១ និងលេខ២ នៅក្នុងតារាងចំណាត់ថ្នាក់ បណ្តាក្រុមហ៊ុនដែលផ្គត់ផ្គង់ស្មាតហ្វូន ទូទាំងពិភពលោកជាមួយនឹងចំណែកទីផ្សាភាគហ៊ុន ៣៤% និង ១៥%។

/

ចំណែក Huawei, Lenovo និង LG ប្រកួតប្រជែងគ្នានៅក្នុងចំណាត់ថ្នាក់ Top 5 ។ អ្វីដែលចម្លែក Android និង iOS ពិតជាមិនមានអ្វីអភិវឌ្ឍច្រើននោះទេ ក្នុងពេលដែល Windows Phone របស់ Microsoft បានការអភិវឌ្ឍន៍បានច្រើនជាងគេដោយបានកើនទីផ្សារភាគហ៊ុនដល់ ៤% ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Tablet Samsung បានធ្វើឲ្យអ្នកប្រើប្រាស់ សប្បាយចិត្តជាង iPad របស់ Apple- លេចចេញរូបភាព និងលក្ខណៈសម្បត្តិរបស់ Nokia Lumia 525 ម៉ូដែលតំលៃថោក- ទស្សនាវីដេអូ រថយន្ត (ឡាន) ហោះ AeroMobil 2.5- គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home យ៉ាងម៉េចដែរទៅ?- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone

ប្រែសម្រួល៖ សិលាប្រភព៖ Vreview