បណ្ដាឈុតសម្លៀកបំពាក់បែប casual និងសាមញ្ញ នឹងមានភាពលេចធ្លោជាងគេ នៅពេលដែលអ្នកចេះប្រើប្រាស់ ដោយរួមផ្សំជាមួយនិងពណ៌ផ្សេងៗគ្នា។

សូមស្វែងយល់អំពីស្ទីល street style របស់ក្រុមយុវវ័យខាងក្រោម ៖

/ចាប់ពីអាវ crop-top រហូតដល់ខោ disco ពិសេសគឺស្បែកជើង boots ដែលមានកែងថ្លា ប្លែកភ្នែក គឺសុទ្ធតែបង្ហាញនូវភាពដោយឡែករបស់ម្ចាស់វា។ ជាងនេះ អាវ crop-top ដែលមានពណ៌ក្រហម រួមនិងរូបភាពផ្សេងៗ ក៏បង្កើតបានជាចំណុចលេចធ្លោផងដែរ។

/ចំណែកនារីម្នាក់នេះ បែរជាជ្រើសរើសពណ៌ខៀវស្ដើងធ្វើជាពណ៌សំខាន់។ ជាមួយនិងអាវ tank top ពណ៌ខៀវស្ដើង រួមនិងកាបូបស្ពាយ tie dye និងវ៉ែនតាមូល វាធ្វើឱ្យនាងកាន់តែស្រស់ស្អាត។

/ខោអៀម នៅតែត្រូវបាននារីជាច្រើនចូលចិត្តប្រើប្រាស់ ដោយសារតែ ពីមួយថ្ងៃទៅមួយ វាត្រូវបានគេរចនាជារូបរាងផ្សេងៗគ្នា គួរឱ្យចាប់ចិត្ត។

/ស្រីស្អាតម្នាក់នេះ ទាក់ទាញការចាប់អារម្មណ៍ ដោយស្ទីលផាសុខភាព និង casual ជាមួយនិងអាវ graphic oversized ពាក់ជាមួយខោខៅប៊ោយ boyfriend jeans រហែក។ ប៉ុន្ដែ ឈុតនេះ កាន់តែលេចធ្លោ ដោយសារស្បែកជើងពណ៌ខ្មៅ។/លេចធ្លោជាងគេ គឺនារីដែលស្លៀកពាក់សាមញ្ញ មានពណ៌ក្រឡា ក្រហម និងស ដ៏គួរឱ្យចាប់អារម្មណ៍។ ទន្ទឹមនឹងឈុតខោ និងអាវ នាងក៏ប្រើស្បែកជើងពណ៌លឿនក្រមៅ។ជាងនេះ វ៉ែនតាពណ៌សរបស់នាងក៏ស្រស់ស្អាតផងដែរ។

/រីឯនារីម្នាក់នេះវិញ បានជ្រើសរើសសម្លៀកបំពាក់បែប color-blocking មានភាពទន់ភ្លន់។ ខោមានរូបផ្កាពណ៌ខៀវ និងអាវលើផ្ចិតដ៏ទូលាយ ត្រូវបានលើកសម្រស់ដោយសារស្បែកជើង និងកាបូបពណ៌លឿង។/

/

/

/

 

​ដោយ ៖ តារាប្រភព ៖ K14