នៅលើ Forum 52 Samsung (ចិន) ទើបតែលេចចេញនូវរូបភាពមួយចំនួន ដែលត្រូវបានគេកំនត់ថាជា Samsung Galaxy S IV។ បើតាមរូបភាពទាំងនេះ Galaxy S IV មានការរចនាម៉ូដស្រដៀងនឹង Galaxy S III ប៉ុន្តែ S IV មានប្រវែង វែងជាង និងមានគែមស្តើងជាង។
ផ្ទៃខាងក្រោយរបស់ឧបករណ៍នេះ ត្រូវបានលាបពណ៌ភ្លឺរលោង ឯផ្នែកខាងមុខនៅតែមាន ប៊ូតុងHome, ប៊ូតុង Back និង Menu ដដែល។ លេខកូដរបស់គំរូស្មាតហ្វូននេះគឺ GT-I9502 សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត Unicom មានស៊ីមពីរ, សំរាប់ Version អន្តរជាតិនឹងមានកូដ GT-I9500។ និយាយពីរូបសណ្ឋាន ក្នុងរូបភាពដែលគេថតនោះ យើងឃើញថា វាប្រើប្រាស់អេក្រង់ដែលមានកំរិតពន្លឺ Full-HD 1080p, ប្រព័ន្ធប្រតិបត្តិការ Android 4.2.1, CPU Universal5410 ល្បឿន 1,8GHz, GPU PowerVR SGX 544MP និង RAM 2GB។
ជាក់ស្តែង រូបភាពទាំងអស់នេះ គឺមិនប្រាកដថាជា S IV ពិតប្រាកដ 100% នោះទេ។ វាអាចជាការច្នៃតាមរយះកម្មវិធីកែរូបផ្សេង រឺវាអាចជាគំរូ prototype ពួកយើងមិនទាន់ដឹងប្រាកដនៅឡើយ។ នៅរយះពេលតែពីរថ្ងៃទៀតប៉ុណ្ណោះ Galaxy S IV នឹងបង្ហាញខ្លួនជាផ្លូវការ ហើយពេលនោះ យើងនឹងដឹងប្រាកដថា វាមានរូបរាង និងរូបសណ្ឋាន យ៉ាងណា ៕







ដោយ៖ សិលាប្រភព៖ TTE