នៅលើដងផ្លូវមួយ (ប្រទេសរុស្ស៊ី) ដែលមានរថយន្តជាច្រើនកំពុងតែធ្វើចរាចរ មានរថយន្តនៅខាងមុខមួយ ស្រាប់តែសុខៗបាត់ស្រមោល ពេលដែលមានដុំព្រិលធំមួយធ្លាក់ពីលើ។ រឿងដែលចម្លែកនោះគឺ រថយន្តនៅពីមុខនោះ បានរលាយខ្លួនបាត់ទៅតាមលំហអាកាសតែម្តង។

ដោយសារតែរថយន្តដ៏អាថ៌កំបាំងនោះ នៅមិនឆ្ងាយប៉ុន្មាន ដូច្នេះអ្នកនៅអង្គុយក្នុងរថយន្តខាងក្រោយបានថតបាននូវទិដ្ឋភាពនេះ។

/

រឿងដែលធ្វើឲ្យមនុស្សជាច្រើននាក់ កាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺមិនបានបន្សល់ទុកនូវស្លាកស្នាមណាមួយដែលបញ្ជាក់ពីការបង្ហាញខ្លួនមុននេះ របស់រថយន្តអាថ៌កំបាំងនេះ សូម្បីតែស្នាមកង់ឡាននៅលើផ្លូវក៏មិនឃើញមានដែរ។

/

អ្វីដែលចម្លែកមួយទៀតនោះ គឺការលេចចេញពន្លឺពណ៌លឿង នៅផ្នែកខាងឆ្វេងនៃដងផ្លូវ។ បើសិនជាធ្វើការតាមដានវីដេអូ នៅវិនាទីទី ១០ យើងនឹងបានឃើញយ៉ាងច្បាស់នូវពន្លឺពណ៌លឿង ដែលបានលេចចេញនៅក្បែរ រថយន្តអាថ៌កំបាំងនោះ មុនពេលដែលវារលាយខ្លួនបាត់ទៅក្នុងលំហអាកាស។

/

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា បើទោះជាដុំព្រិលធំយ៉ាងណា ក៏មិនអាចលេបយករថយន្តទៅបាត់ស្រមោល ក្នុងពេលកំពុងបើកបរនៅលើផ្លូវដូច្នេះដែរ។រហូតមកដល់បច្ចុប្បន្ន គឺមានរយះពេលជាង ២ខែហើយ គិតចាប់ពីវីដេអូនេះ បានបង្ហោះនៅលើអ៊ីនធឺណេត ប៉ុន្តែនៅមិនទាន់មានការស្រាយបញ្ជាក់ច្បាស់លាស់ណាមួយ ពីអព្ភូតហេតុខាងលើនេះនៅឡើយទេ។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា ៖

រឿងអបីយជំនឿ នៅតែមានក្នុងផ្នត់គំនិតរបស់មនុស្សលោកយើង មិនថាតែនៅក្នុងប្រទេសកម្ពុជាឡើយ សូម្បីតែនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ក៏នៅតែមានជំនឿអរូបីនេះដែរ។ ដូច្នេះ ជឿ រឺមិនជឿ គឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលយើងម្នាក់ៗ តែប៉ុណ្ណោះ៕

ដោយ៖ សិលាប្រភព៖ K14