ស្ទើរតែមិនគួរអោយជឿ ៖ មន្រ្តីប៉ូលីស បានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ មកពីក្រុង Sheny-ang នាខេត្ត Liaoning ប្រទេសចិន ក្រោយពីគាត់បានកាត់ផ្តាច់ដៃស្តាំ និងចាក់ទឹកក្តៅអោយរលាក កូនប្រុសវ័យ ១០ ឆ្នាំ បន្ទាប់ពីមានជម្លោះរឿងលុយកាក់ជាមួយនឹងភរិយា កាលពីថ្ងៃទី២២ តុលាកន្លងទៅនេះ នៅឯបន្ទប់សណ្ឋាគារមួយកន្លែង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស globaltimes ។

width=447

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ   មាននាមត្រកូល​  Wang ។ យ៉ាងណាមិញ បើយោងតាមសម្តីលោក Zhang Yang ជាបុគ្គលិកប្រចាំមន្ទីរពេទ្យ Central Hosp-ital Attached បានគូសបញ្ជាក់អោយដឹងថា ក្មេងប្រុសតូចវ័យ ១០ ឆ្នាំរូបនេះ ស្ថានភាពជម្ងឺរបស់គេ ពោលគឺមុខរបួសតែម្តង    ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ។  ដោយឡែក បើយោងតាមសម្តីសាក្សី ជាអ្នករស់នៅក្បែរខាងប្តីប្រពន្ធខាងលើ អះអាងថាជារឿយៗគេតែងឃើញបុរសជាស្វាមីឈ្លោះប្រកែកជាមួយប្រពន្ធពីរឿងលុយកាក់    ក្រោយពីត្រលប់មកផ្ទះវិញជាមួយនឹងសភាពស្រវឹងជោកជាំ។ នាយប់កើតហេតុនោះ គេឃើញមានសម្លេងឈ្លោះប្រកែកគ្នា ដោយមានសម្រែកកូនយំផងដែរ ខណៈមានការស្រែកអង្វរថា ប៉ា កុំធ្វើអញ្ជឺងអី

ជាលទ្ធផល    បន្ទាប់ពីបានសម្រេចចិត្តធ្វើរឿងដែលមិននឹកស្មានដល់ហើយនោះ  បុរសជាឪពុកបែរជាទូរស័ព្ទហៅឡានពេទ្យ  និង  មន្រ្តីប៉ូលីសទៅវិញ ខណៈពេលដែលមកទល់នឹងវេលានេះ បុរសជាឪពុក ក៏កំពុងប្រឈមចំពោះមុខច្បាប់  រីឯស្រ្តីជាម្តាយបានត្រឹមតែស្រែកទ្រហ៊ោយំអាណិតកូន ដែលកំពុងតែដេកសម្រាកនៅឯមន្ទីរពេទ្យ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា - ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ​ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ

ប្រែសម្រួល ៖ កុសលប្រភព ៖ globaltime