កាលពីម្សិលមិញថ្ងៃទី ១២ សីហា ២០១៣ បេក្ខនារីប្រលងកម្មវិធី បវរកញ្ញា របស់ហុងកុងបានឈានចូលមកដល់វគ្គ ២០ នាក់ចុងក្រោយហើយ ។ ម្សិលមិញនេះ គឺជាការថតរូបក្នុងវិញ្ញាសារ ឈុតប៊ីគិនី ។

/បេក្ខនារីសម្រស់ ទាំង ២០ រូបបានមកជួបជុំគ្នានៅ សណ្ឋាគារ Regal Riverside ជាមួយនិងឈុតប៊ីគិនី ។ រាងកាយដ៏សិចស៊ីរបស់បេក្ខនារីទាំង ២០ រូបក៏បានបញ្ចេញមក ធ្វើអោយអ្នកដាក់ពិន្ទុ ទស្សនិកជន និង អ្នកកាសែតមើលឡើងភ្លឹក ។ តែទស្សនិកជន ក៏បានរិះគន់ទៅកាន់អ្នករៀបចំកម្មវិធី យ៉ាងចាស់ដៃផងដែរ ទៅលើការជ្រើសរើសឈុត ប៊ីគិនី ដែលមិនសូវសមសម្រាប់ បេក្ខនារី ។ ទស្សនិកជននិយាយថា ប៊ីគិនី ដែលបេក្ខនារីស្លៀកពាក់នេះ មើលទៅដូចជាកីឡាការនី កាយវប្បកម្មអញ្ចឹង ហើយមិនសូវទាក់ភ្នែកឡើយ កុំតែបេក្ខនារីមានរាងស្អាតៗកុំអី ទស្សនិកជនគ្មានចំណាប់អារម្មណ៍ឡើយ ។គេហទំព័រ Ifeng បានវាយតំលៃថា បេក្ខនារីរបស់ ហុងកុងឆ្នាំនេះ ពិតជាស្អាតៗ ជាងឆ្នាំមុនៗហើយយើងនឹងចាំមើល ការប្រកួតផ្តាច់ព្រ័ត្រដែលនិងប្រព្រឹត្តិទៅ ក្នុងពេលឆាប់ៗនេះ ៕

/

/

/

/

/

/

/

/

/

/

/

/

/

ព័ត៌មានកំសាន្តផ្សេងៗ ដែលទាក់ទងជាមួយនិង បវរកញ្ញាពិភពលោកដែលអ្នកអាចចូលចិត្ត ៖-បវរកញ្ញាពិភពលោក ZHANG ZILIN រៀបការស្ងាត់ៗ ធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល-គយ​គន់​សម្រស់ បវរ​កញ្ញា​ឯក​ថៃ ប្រ​ចាំ​ឆ្នាំ​២០១៣-បេក្ខនារីប្រលង បវរកញ្ញាចិន យំមិនឈប់ដោយសារតែ ដួលពេលសំដែង-សម្រស់ដ៏ទាក់ទាញ របស់បវរកញ្ញាសហរដ្ឋអាមេរិច ២០១៣

ដោយ ៖ លីលីប្រភព ៖ k14