ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមនុស្សដែលជាប្រជាពលរដ្ឋរស់នៅក្រុងប៉េកាំង ប្រទេសចិនត្រូវបានរកអោយឃើញថា រស់នៅក្នុងភាពភិតភ័យ ខណៈពេលដែលសំណង់អាគារវីឡាខុសច្បាប់ ស្ទីលជាប់ទៅនឹងភ្នំ ត្រូវបានសាងសង់ឡើងនៅលើដំបូលអាគាររស់នៅកំពស់ ២៦ ជាន់របស់ខ្លូន នេះបើតាមការដកស្រង់អត្ថបទសារព័ត៌មានប្លែកបរទេស មេត្រូ ។

ពិតណាស់ ម្ចាស់សំណង់អាគារកំពស់ ២៦ ជាន់អាចនឹងមានការសញ្ជឹងគិត ក៏ដូចជាព្រួយបារម្ភ បើសិនណា បានជួបនឹងក្រុមមនុស្សដែលជាអ្នកជួលសំណង់អាគារ និយាយពីហានិភ័យដែលពួកគេតែងគិតថាជាសុបិន្តអាក្រក់ ពោលគឺ សំណង់អាគារមួយនេះអាចនឹងបាក់។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ពួកគេបានធ្វើការទាក់ទងអាជ្ញាធរលំនៅស្ថាន ក៏ដូចជាក្រុមមន្រ្តីប៉ូលីស តែរាល់សំណើ ក៏ដូចជាពាក្យបណ្តឹងរបស់ពួកគេត្រូវបានច្រានចោល និងមិនអើពើ ។ រយៈពេលជាង ៦ ឆ្នាំមកហើយ ដែលពួកគេបានស៊ូទ្រាំអត់ធ្មត់រស់នៅក្នុងហានិភ័យមួយនេះ ដោយមានសំណង់អាគារវីឡាកំពស់ពីរជាន់ខុសច្បាប់នៅចំពីលើ អមទៅដោយថ្មបែបសិប្បនិម្មិត ដើមឈើ ក៏ដូចជាស្មៅពិតៗ។
គួររំឭកផងដែរថា សំណង់អាគារវីឡាមួយនោះ វាគឺជាម្ចាស់កម្មសិទ្ទរបស់បុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Prof Zhang ខណៈសំណង់អាគារមួយនេះ ស្ថិតនៅក្នុងស្រុកHaidian ដែលគេអាចហៅតំបន់នេះបានថា Park View ។ ដោយឡែក បើទោះជាត្រូវប្រឈមមុខចំពោះសារព័ត៌មាន បុរសរូបនេះ បញ្ជាក់ក្តែងៗអោយដឹងថា ចាប់តាំងពីគាត់សម្រេចចិត្តក៏ដូចជាហ៊ានមករស់នៅទីនេះ គាត់ពិតជាមិនខ្វល់ពីពាក្យបណ្តឹង ក៏ដូចជា ពាក្យត្អូញត្អែរទាំងនោះទេ។

ផ្ទុយទៅវិញ បើយោងតាមសម្តីអ្នកគ្រប់គ្រងអចលនទ្រព្យអោយដឹងថាពួកគេបានធ្វើការណែនាំអោយមានការរុះរើនូវសំណង់អាគារខុសច្បាប់នេះចេញ។ គួរបញ្ជាក់ផងដែរថាស្ទើរតែគ្រប់សំណង់អាគារនៅចិន ត្រូវបានសាងសង់ឡើង មិនបានអនុលោមទៅតាមច្បាប់នោះទេស្របពេលដែលការពង្រីកខ្លួន ក៏ដូចជាធ្វើការសាងសង់បន្ថែម គឺជាប្រពៃណីខុសច្បាប់មួយ ដែលសង្គមមួយនេះកំពុងប្រឈម៕
ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
- ផ្អើលមើលវវីដេអូ កិច្ចអន្តរាគមន៍ពិសេស អំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍- វីដេអូ គ្រោះថ្នាក់ចរាចរណ៍រន្ធត់ បុកស្រ្តីម្នាក់ ប៉ើងជាច្រើនម៉ែត្រ រាយប៉ាយ លុយពេញផ្លូវ- វីដេអូ នៅមិននៅ ទៅថើបឆ្លាម ដឹងអីថា ឆ្លាមថើបមាត់វិញ វាយប្រហារស្ទើរក្ស័យ
ដោយ ៖ រិទ្ធីប្រភព ៖ មេត្រូ