តាមប្រភពពីកាសែត ET News (កូរ៉េខាងត្បូង), Samsung នឹងធ្វើការបង្ហាញនូវបន្ទះអេក្រង់ កោងអាចបត់បែនបានទំហំ 5,7 inch រួមជាមួយនឹងស្មាតហ្វូនដែល Support ជាមួយបច្ចេកវិទ្យានេះ មុនដៃគូប្រជែងរួមប្រទេស LG។ ត្រូវរង់ចាំដល់ខែវិច្ឆិកា ទើមអេក្រង់កោងទំហំ 6 inch និងមិនបែកប្រេះស្រាំរបស់ LG បង្ហាញខ្លួន។ ចំណែកឯ អេក្រង់កោងរបស់ Samsung ត្រូវបានគេប៉ាន់ស្មានថានឹងបង្ហាញខ្លួន នៅសប្តាហ៍នេះហើយ។
ដោយសារតែបន្ទះអេក្រង់មានទំហំ 5,7 inch ប្រភពមួយចំនួនបានសន្និដ្ឋានថា ស្មាតហ្វូនអេក្រង់កោងនេះ គឺជា Galaxy Note 3 (ប្រភេទអេក្រង់កោង)។ បន្ទះអេក្រង់របស់ Samsung មានទម្ងន់តែ 5,2 g និងកម្រាស់ 0,12 mm, ផ្គត់ផ្គង់កំរិតពន្លឺ Full HD 1.080 x 1.920 pixel។ Galaxy Note 3 នេះនឹងប្រើប្រាស់ Chip Quad Core Snapdragon 800។
ក្នុងនោះតាមប្រភពពី ET News ដដែល Samsung ក៏ជិតធ្វើការបង្ហាញនូវម៉ូដែល Galaxy Note 3 ដែលមិនជ្រាបទឹក ជាមួយនឹងឈ្មោះថា Galaxy Note 3 Active (ដូចនឹង Galaxy S4 Active) និងម៉ូដែលទំហំតូច Galaxy Note 3 Mini អេក្រង់ទំហំ 5,25 inch ផងដែរ។ ជាក់ស្តែង មនុស្សជាច្រើនបានឲ្យដឹងថា បើសិនជា ម៉ូដែលទំហំបង្រួមតូចរបស់ Note 3 មានមែន Samsung គួរតែធ្វើការជ្រើសរើសនូវឈ្មោះថ្មីមួយផ្សេងពីនេះ ព្រោះថាឈ្មោះហៅឧបករណ៍មួយទំហំលើសពី 5 inch ថា mini ស្តាប់ទៅដូចជាមិនទំនងសោះឡើយ៕
ដោយ៖ សិលាប្រភព៖ Vexpress