លោកតាជនជាតិអង់គ្លេសម្នាក់ មានឈ្មោះ Tom Lackey អាយុ  ៩៣ឆ្នាំ  ត្រូវបានសៀវភៅ ឯតទគ្គកម្មពិភពលោក Guinness លើកសរសើរម្ដងទៀត  ថាជាមនុស្សមានអាយុច្រើនបំផុតដែលអាចឈរនៅលើស្លាប យន្ដហោះកំពុងហោះហើរ។ ឯតទគ្គកម្មបែបនេះ ក៏ត្រូវបានលោកតា Tom Lackey បង្កើតឡើងកាលពី ១៣ឆ្នាំមុន។លោកតា Tom Lackey នៅភាគខាងលិចតំបន់ Midlands នៃប្រទេសអង់គ្លេស គឺជាមនុស្សដំបូងគេដែលឈរនៅលើស្លាបយន្ដហោះ នៅពេលគាត់ មានអាយុ ៩៣ឆ្នាំ។

/លោកតា Tom Lackey

នៅក្នុងការបំបែកឯតទគ្គកម្មរបស់ខ្លួន លោកតា Tom Lackey ត្រូវបានចងជាប់ទៅនឹងផ្នែកខាងលើនៃស្លាបយន្ដហោះ Boeing Stearman ដែលមានស្លាបពីរជាន់ ជំនាន់ ឆ្នាំ ១៩៤៣។ យន្ដហោះនេះ បានហោះហើរខ្ពស់ជាង  ៣០៤ម៉ែត្រ   ដោយធ្វើដំណើរពីវិមាន  Kennedy   ក្បែរទីរួមស្រុក Stranraer នៅ Scotland ទៅកាន់ទីរួមស្រុក Londonderry ។លោកតា  Tom Lackey ឱ្យដឹងថា ៖ “នោះគឺជាយន្ដហោះដែលមានកម្លាំងខ្លាំង។ សម្លេងរបស់វាពិតជាពិបាកទ្រាំ ដោយសារតែសម្លេងរបស់ម៉ាស៊ីន រួមនឹងសម្លេងខ្យល់។ ពីលើកំពស់ ខ្ញុំមើលឃើញសត្វចៀម គោ និងយានយន្ដជាច្រើន កំពុងធ្វើដំណើរ” ។

/លោកតាបន្ដថា ៖ “ពេលហោះហើរ ខ្ញុំមានការភ័យខ្លាច ប៉ុន្ដែពេលនេះអ្វីៗបានកន្លងផុត ហើយខ្ញុំក៏បានបំបែកឯតទគ្គកម្មកាលពីមុនរបស់ខ្ញុំ ជាផ្លូវការហើយដែរ។ ខ្ញុំបានធ្វើការហ្វឹកហាត់អស់មួយរយៈពេលយូរ។ អ្នកបើកបរយន្ដហោះ បានត្រៀមខ្លួននឹងចុះចតគ្រប់ពេល ឱ្យតែខ្ញុំត្រូវការ ប៉ុន្ដែគាត់មិនចាំបាច់ធ្វើដូច្នោះទេ”។គួររំឭកថា លោកតា Lackey ធ្លាប់បានឈរនៅលើស្លាបយន្ដហោះដោយជោគជ័យដំបូងបង្អស់ កាលពី ១៣ឆ្នាំមុន ក្នុងអំឡុងពេលដែលប្រពន្ធរបស់គាត់ គឺលោកយាយ Isobel ដែលធ្លាប់បម្រើការនៅក្នុងទ័ពអាកាស បានបាត់បង់ជីវិត។ឆ្នាំ ២០០៥ ក្នុងវ័យ ៨៥ឆ្នាំ លោកតា Lackey ត្រូវបានសៀវភៅ Guinness ទទួលស្គាល់ថាជាមនុស្សដែលមានវ័យចំណាស់បំផុតក្នុងលោក បានឈរនៅលើស្លាបយន្ដហោះ។

/ចាប់តាំងពីភរិយារបស់គាត់ គឺលោកយាយ Isobel បានស្លាប់ លោកតា Lackey ក៏បានចូលរួមធ្វើសកម្មភាពមនុស្សធម៌កាន់តែច្រើនឡើងៗ ព្រមទាំងរៃអង្គាសប្រាក់បានរហូតដល់ ១,៦លានដុល្លារ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌៕

 

ដោយ ៖ តារាប្រភព ៖ Youtube/BBC