កាលពីពេលថ្មីៗនេះ មានប្រភពព័ត៌មានមួយពីគេហទំព័រ Missosology បានបង្ហើបឲ្យដឹងថា បវរកញ្ញា ចក្រវាល ឆ្នាំ២០១២ នាង Olivia Culpo បានមានផ្ទៃពោះជាមួយនឹងសមាជិកក្រុម Jonas Brothers គឺលោក Nick Jonas។ ក្នុងនោះ បវរកញ្ញាអាមេរិចម្នាក់នេះ បានពរពោះរយះពេល ៦សប្តាហ៍ហើយ។ នេះក៏ជាហេតុផលមួយ ដែលនាងបានយកកន្សែងរោមសត្វមកបិទបាំងបរិវេណពោះរបស់ខ្លួន ពេលឡើងសម្តែង ក្នុងឈុតប៊ីគីនី នៅរាត្រីវគ្គផ្តាច់ព្រ័ត្រMiss Universe 2013 កន្លងទៅថ្មីៗនេះ។




ក្រៅពីនេះ មុនពេលសម្តែង នាង Olivia Culpo ក៏មិនបានលាក់លៀម នូវសុភមង្គលដែលនាងកំពុងមាន ដោយបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ នៅក្នុងរាត្រី វគ្គផ្តាច់ព្រ័ត្រ Miss Universe 2013 នាងនឹងផ្ទេរម្កុដ ដល់បវរកញ្ញាថ្មី ហើយនិងរស់នៅ ក្នុងជិវិតថ្មីមួយ ជាមួយ Nickទន្ទឹមនឹងនោះ Olivia នៅថែមទាំងបានបង្ហោះនូវរូបភាព ដ៏មានសុភម្គល របស់អ្នកទាំងពីរថែមទៀតផង។

ជាក់ស្តែង វាពិតជាសំណាងណាស់ សម្រាប់ Olivia ព្រោះការសង្ស័យនាងមានផ្ទៃពោះនេះ ត្រូវបានចុះផ្សាយក្រោយពេល នាងបានផ្ទេរម្កុដបវរកញ្ញា ដ៏មានតម្លែមួយនេះ ដល់បវរកញ្ញាចក្រវាលឆ្នាំ ២០១៣ នាង Mariá Gabriela Isler រួចហើយ។ ព្រោះបើតាមច្បាប់ បវរកញ្ញាក្នុងពេលដែលកំពុងគ្រងតំណែង នឹងត្រូវបានទម្លាក់ចេញពីតំណែងភ្លាម ពេលគេចាប់បានថា មានផ្ទៃពោះ ពិតមែននោះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- លេចចេញកំហុស Error ជាច្រើន នៅក្នុង Version iOS 7.0.3 (មានវីដេអូ)- ទិដ្ឋភាពភូមិភាគកណ្តាលប្រទេសហ្វីលីពីន មុន និងក្រោយព្យុះកំណាច ហាយ៉ាន់- ត្រូវបានប្តីប្តឹងទារប្រាក់ រាប់ម៉ឺនដុល្លារ ដោយសារតែកែសម្ផស្ស និងកើតកូនមក មានរូបអាក្រក់- iPad Air បានឆេះផ្ទុះ នៅក្នុងហាង Showroom មួយកន្លែងរបស់ Vodafone នៅអូស្រ្តាលី- Justin Bieber ត្រូវបានគេដេញចេញ ពីសណ្ឋាគារ នៅអាហ្សង់ទីន
ប្រែសម្រួល៖ សិលាប្រភព៖ kenh14