ចំពោះមនុស្សគ្រប់រូប ៩ខែ ១០ថ្ងៃ គឺជាតួលេខដែលមានអត្ថន័យខ្ពង់ខ្ពស់បំផុត វាគឺជារយៈពេលដែលម្ដាយរបស់យើងពពោះ យើងនៅក្នុងពោះម្ដាយ បានមើលពិភពលោក ពីជ្រុងមួយដ៏ពិសេស។
វាក៏ជារយៈពេលដែលយើងឆ្លងកាត់ដំណាក់កាលរីកចម្រើនពី អំប្រ៊ីយ៉ុង ឬភ្រូណា (Embryo) ដើម្បីក្លាយជាមនុស្សពេញលក្ខណៈ។ នៅក្នុងអំឡុងពេលនេះ មានរឿងរ៉ាវជាដ៏អស្ចារ្យជាច្រើន បានកើតឡើង ដែលយើងទាំងអស់គ្នា ហាក់ដូចមិនបានចងចាំ។១/ រន្ធគូទ បង្ហាញរូបរាងដំបូងគេ

អ្នកប្រហែលជាមិនធ្លាប់បានសួរខ្លួនឯងថា ពេលនៅជាទារកក្នុងពោះម្ដាយ តើអវយវៈណាមួយរបស់រាងកាយ បានរីកចម្រើនមុនគេ ដូចជា ខួរក្បាល បេះដូង ឬប្រដាប់ភេទ? ទាំងនេះ មិនត្រឹមត្រូវទេ ព្រោះចម្លើយគឺ រន្ធគូទ បង្ហាញរូបរាងដំបូងគេ។ យោងតាមអ្នកវិទ្យាសាស្ដ្រ មនុស្សយើង រួមនឹងប្រភេទឈ្លើងសមុទ្រ និងកាំប្រមា ជាដើម គឺស្ថិតក្នុងពពួកសត្វដែលមានមាត់ច្រើន អាចបង្កើតកូនបាន ដែលហៅថា deuterostome ។ ចំពោះពាក្យ deuterostome នេះ មានប្រភពមកពីភាសាក្រិកបុរាណ ដែលមានន័យថា “មាត់ទីពីរ” ។ ពាក្យមួយ នេះ បង្ហាញអំពីចំណុចពិសេសរួមរបស់សត្វខាងលើ ក្នុងនោះមានសត្វមនុស្សផងដែរ ដោយពេលនៅជាភ្រូណា (ទារកមិនទាន់ពេញលក្ខណៈ) រន្ធគូទមានរូបរាងមុនគេ។ ជាក់ស្ដែងនៅលើមនុស្ស ក្នុងដំណាក់កាលដំបូង ភ្រូណា(Embryo) បង្កើតថង់មួយ អនុញ្ញាតឱ្យកោសិកាខាងក្នុងបំលាស់ទី រីកចម្រើន ដែលហៅថា gastrula ។ ក្រោយមក នៅជាយរបស់ថង់នេះ កោសិកានានា ចាប់ផ្ដើមកើតជារូបរាងរន្ធគូទបន្ដិចម្ដងៗ ទើបមានរូបរាងជាមាត់ នៅជាយថង់ម្ខាងទៀត។២/ គេងច្រើន សូម្បីនៅពេលមិនទាន់មានត្របកភ្នែក

ដំណេកគឺជាសភាវគតិមួយរបស់មនុស្ស។ ក្នុងមួយថ្ងៃ មនុស្សពេញវ័យក៏ដេកបានប្រហែល ៨ ម៉ោង ដើម្បីធានាឱ្យសុខភាពល្អ ប៉ុន្ដែ ទារកក្នុងផ្ទៃគឺខុសគ្នា។ បើទោះជាមានពន្លឺ ទារកក្នុងផ្ទៃនៅតែគេងបានយ៉ាងច្រើន បើទោះមិនទាន់មានត្របកភ្នែក។ បន្ទាប់ពីបានតាមដានដំណាក់កាលនានានៃការរីកចម្រើនរបស់ទារកក្នុងផ្ទៃ ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញថា នៅសប្ដាហ៍ទី ១២ មុខងារនៃភ្នែករបស់ទារកក្នុងផ្ទៃ បានរីកចម្រើនស្ទើរពេញលក្ខណៈ។ ទន្ទឹមនឹងនេះ រហូតដល់សប្ដាហ៍ទី ២០ (ខែទី៥) ទើបត្របកភ្នែកចាប់ផ្ដើមបង្ហាញខ្លួន។ រយៈពេលជិតពីរខែពេញ ទារកក្នុងផ្ទៃមិនអាចបិទបើកភ្នែកបាន ប៉ុន្ដែទារកនៅតែអាចគេងបាន ហើយរយៈពេលនៃការគេង ចេះតែកើនឡើង។មកដល់សប្ដាហ៍ទី ៣២ ការគេងរបស់ទារកក្នុងផ្ទៃ បានកើនឡើងដល់កម្រិតអតិបរមា។ អ្នកឯកទេសមានការភ្ញាក់ផ្អើលខ្លាំង នៅពេលបានដឹងថា ទារកគេងដល់ទៅ ៩០ ទៅ ៩៥% នៃពេលវេលា ជំនួសឱ្យការប្រឡែងលេងជាមួយទងសុក ហែលលេងក្នុងទឹកភ្លោះ ឬរើដៃជើង។ល។ ក្នុងនោះ មានពេលខ្លះ ទារកគេងយ៉ាងស្កប់ស្កល់ ប៉ុន្ដែក៏មានពេលខ្លះ គេងលក់ដោយភ្នែកត្រឡប់ចុះឡើងដូចមនុស្សធំ។៣/ ពោះវៀននៅក្រៅរាងកាយ

ឃ្លាខាងលើនេះ ប្រហែលជាត្រឹមត្រូវពិតប្រាកដអំពីអត្ថានុរូប នៅពេលពិនិត្យទៅលើដំណើរការរីកចម្រើនរបស់ទារក។ កម្រនឹងមានគេដឹងថា ពោះវៀនរបស់ទារកបែរជារីកចម្រើននៅខាងក្រៅរាងកាយ។ នៅសប្ដាហ៍ទី ៦ នៃគភ៌ ពោះវៀនរបស់ទារក ចាប់ផ្ដើមមានរូបរាងនៅក្នុងទងសុកដែលភ្ជាប់ជាមួយផ្ចិត។ ប្រព័ន្ធរំលាយអាហាររបស់ទារកពេលនោះ ពិតជាសាមញ្ញ រួមមានពោះវៀនមុខ ក្រោយ និងកណ្ដាល។ផ្នែកពោះវៀនកណ្ដាលនឹងរីកចម្រើនខ្លាំង ចាប់ពីពោះវៀនមួយកំណាត់ បំបែកជាពីរ ក្រោយមក ទាំងពីកំណាត់នេះ ចាប់ផ្ដើមធំឡើង រុលចេញទៅខាងក្រៅរាងកាយ និងចូលទៅក្នុងទងផ្ចិត។ បន្ទាប់មក ពោះវៀននេះចាប់ផ្ដើមរមូរ ហើយចុងក្រោយវាវិលមករកទារក នៅពេលផ្នែកដែលភ្ជាប់នឹងទងសុក បានរីកចម្រើនពេញលក្ខណៈ។៤/ ហែលក្នុងទឹកនោម

ទារក ស្ថិតក្នុងស្បូនរបស់ម្ដាយ ហើយត្រូវបានហុំព័ន្ធដោយទឹកភ្លោះ នោះគឺជាប្រការដែលមនុស្សទូទៅបានដឹង។ ប៉ុន្ដែ ប្រការដែលនឹងធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល នោះគឺ ទឹកភ្លោះ ដែលសម្បូរដោយជាតិបំប៉ន មានតួនាទីសំខាន់សម្រាប់ជីវិត និងការរីកចម្រើនរបស់ទារក បែរជាត្រូវបានបង្កើតឡើងពីទឹកនោមរបស់ទារកនោះទៅវិញ។
តាមការពិត ទឹកភ្លោះត្រូវបានបង្កើតឡើងពីស្រទាប់នៃថង់ទឹកភ្លោះ ពីរាងកាយរបស់ម្ដាយ ហើយសំខាន់បំផុត គឺវាកើតឡើងពីទឹកនោមរបស់ទារកដែលបានបញ្ចេញចោល ចាប់ពីសប្ដាហ៍ទី ។ ចាប់ពីសប្ដាហ៍ទី ២០ ទារកនឹងចាប់ផ្ដើមដំណាក់កាល ស្រូបយកទឹកភ្លោះ តាមរយៈការលេបតាមមាត់ និងតាមស្បែក។ ចាប់ពីសប្ដាហ៍ទី ៣៤ ទារកនឹងស្រូបយកទឹកភ្លោះ ចូលទៅក្នុងរាងកាយ ពី ៣០០ ទៅ ៥០០មីលីលីត្រ ក្នុងមួយថ្ងៃ។
អត្វបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ប្រយ័ត្ន! មនុស្សស្មោះត្រង់នៅពេលព្រឹក នឹងកុហកនៅពេលល្ងាច
តើ Apple រកបានប្រាក់ពីណាខ្លះ?
ទស្សនាវីដេអូតួនាទី នៃប្រព័ន្ធរំលាយអាហារ របស់មនុស្ស (Video Inside)
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH