សត្វស្វាក្បាលឆ្កែ មានឈ្មោះថា Mickey បានក្លាយទៅជាស្វាដ៏ល្បីមួយក្បាលនៅលើអ៊ីនធឺណេតយ៉ាងឆាប់រហ័ស បន្ទាប់ពីបានស្ទាបសុដន់ អ្នកសារព័ត៌មានស្រី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Sabrina Rodriguez របស់ប៉ុស្តិ៍ទូរទស្សន៍ Fox 40 ពីមុខកាមេរ៉ាតែម្តង។
ក្នុងពេលដែលអ្នកសារព័ត៌មាន Sabrina Rodriguez កំពុងតែធ្វើសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីប្រភេទ ស្វាក្បាលឆ្កែ នៅក្នុងកម្មវិធី Festival Nho Lodi ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១២ ដល់ ១៥ ខែកញ្ញា ទើបតែកន្លងទៅនេះ នៅសហរដ្ឋអាមេរិច ស្រាប់តែលេចចេញ ស្វាកំហូច រពិសដៃមួយក្បាលឈ្មោះ Mickey បានឆ្លៀតឱកាសមកស្ទាបសុដន់ អ្នកសារព័ត៌មាន ដ៏ស្រស់ស្អាតម្នាក់នេះតែម្តង។
នៅចំពោះមុខ សកម្មភាពដ៏កំហូចរបស់ ស្វាមួយក្បាលនេះ Sabrina Rodriguez បានបង្ហាញពីភាពមិនភ្ញាក់ផ្អើល (នឹងនរ) និងបានខំប្រឹងអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យដៃដ៏កំហូចរបស់ ស្វា Mickey របូតចេញពី កូនភ្នំ របស់នាង។ ជាក់ស្តែង អាស្វាកំហូចនេះ នៅតែបន្តសកម្មភាពស្ទាប សុដន់របស់នាង ដែលមើលទៅវាហាក់ដូចជាចូលចិត្តណាស់ រហូតដល់ពេល Sabrina Rodriguez បានធ្វើការបញ្ចប់សេចក្តីរាយការណ៍របស់ខ្លួន តាមកញ្ចក់ទូរសទស្សន៍ ៕
ដោយ៖ សិលាប្រភព៖ zng