ច្រមុះធំ មិនមានភាព “ស្រឡូន” តែងតែជាក្ដីបារម្ភរបស់នារីទូទៅ ព្រោះវាធ្វើឱ្យផ្ទៃមុខទាំងមូល ហាក់មានសភាពធ្ងន់ និងមិនមានតុល្យភាពជាមួយភ្នែក និងមាត់ ហើយធ្វើឱ្យផ្ទៃមុខ បាត់បង់សម្រស់មួយភាគធំ។ក្រៅពីមុខមូលហួស មុខជ្រុងហួស ឬត្របកភ្នែកតែមួយជាន់ស្មើជាដើម នោះច្រមុះធំក៏ជាចំណុចអវិជ្ជមានធំមួយ បណ្ដាលឱ្យស្ដ្រីមិនតិចនោះទេ មានការព្រួយចិត្ត និងមិនមានភាពជឿជាក់។ ជាក់ស្ដែង ច្រមុះតូច ក្ដោងខ្ពស់ត្រង់ នឹងជួយឱ្យផ្ទៃមុខរបស់អ្នក មើលទៅមានរាងស្រឡូន និងទាក់ទាញ។ ដូច្នេះ វិធីផាត់ម្សៅ/លាបក្រែម highlight ដើម្បីធ្វើឱ្យច្រមុះ មានរូបរាងតូច ក្ដោងច្រមុះខ្ពស់ត្រង់ នៅតែជាវិធីសាស្ដ្រចាំបាច់បំផុត សម្រាប់នារីភាគច្រើន ពិសេសគឺនារីដែលមានច្រមុះធំ។យ៉ាងនេះក្ដី ក៏មាននារីជាច្រើនជួបនឹងបញ្ហា ដោយសារផាត់ ឬលាបម្សៅ highlight ពណ៌ប្រផេះ និងពណ៌ស ជ្រុលហួសកម្រិត ធ្វើឱ្យផ្ទៃមុខ មើលទៅដូចអ្នកលេងល្ខោន។ បញ្ហានេះគឺបណ្ដាលឱ្យពីពួកគេមិនទាន់យល់អំពីការប្រើប្រាស់ក្រែម/ម្សៅ highlight ឬមិនទាន់ដឹងអំពីរបៀបនៃការផាត់។ សូមអានការណែនាំខាងក្រោម ៖
ក្រោយការផាត់ម្សៅផ្ទៃមុខ ចូរប្រើប្រាស់ម្សៅ highlight ពណ៌ស ផាត់លើក្ដោងច្រមុះ ពីកណ្ដាលគល់ចិញ្ចើមទាំងពីរ ដល់ចុងច្រមុះ។ វិធីនេះ ធ្វើឱ្យរូបរាងរបស់ក្ដោងច្រមុះ មើលទៅខ្ពស់ជាងធម្មតា។ បន្ទាប់មក ប្រើម្សៅពណ៌រាងប្រផេះ ផាត់ទៅលើតំបន់សងខាងរបស់ក្ដៅច្រមុះ ដោយចាប់ផ្ដើមផាត់ពីក្បែរគល់ចិញ្ចើម ចុះមករហូតដល់ទីបំផុតរបស់ច្រមុះ។ ផាត់ម្សៅពណ៌ប្រផេះជារាងអក្សរ V នៅត្រង់ចុងច្រមុះ ដើម្បីជួយឱ្យច្រមុះ មានរូបរាងតូច។ ចុងក្រោយ ផាត់ម្សៅ highlight ពណ៌ស ទៅលើតំបន់ស្បែក ក្រោមភ្នែក ក្បែរច្រមុះ ជួយឱ្យក្ដោងច្រមុះ កាន់តែមានរូបរាងតូច ខ្ពស់ ច្បាស់។
សូមធ្វើការប្រៀបធៀប រវាងរូបទាំងពីរ មុន និងក្រោយការ highlight ច្រមុះ
ដើម្បីឱ្យបានច្បាស់ សូមស្វែងយល់តាមរយៈវីដេអូ បង្ហាញពីការផាត់ម្សៅ/ក្រែម ធ្វើឱ្យច្រមុះធំ ក្លាយជាតូច ដូចខាងក្រោម ៖
អត្ថបទសំខាន់ៗស្ដីអំពីសម្រស់
វិធីផាត់ភ្នែកពណ៌ស្វាយ lavender សម្រាប់រដូវក្ដៅ
វីដេអូ៖ សាកល្បងការ Make Up ដ៏រហ័ស ក្នុងរយះពេលតែ ៣នាទី
គ្រឿងសំអាងអាចប៉ះពាល់ដល់ កូនក្នុងផ្ទៃ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/NS/K14