នៅក្នុងជីវភាពដូចបច្ចុប្បន្ន ដែលមនុស្សម្នាក់ៗមានការរវល់ជាខ្លាំងជាមួយនឹងការងារ ដូច្នេះ ការផាត់មុខ ដែលតែងតែត្រូវចំណាយពេលច្រើន នោះ ពិតជាបង្កការលំបាកដល់ស្ដ្រីទាំងឡាយ។ ប្រសិនអ្នកមានពេលត្រឹមតែមួយនាទីសម្រាប់ការផាត់មុខ មុននឹង “រត់” ទៅធ្វើការ នោះអ្នកអាចសាកល្បង ប្រើប្រាស់វិធីផាត់មុខ ដ៏រហ័សមួយ ក្នុងចំណោមវិធី មួយចំនួនខាងក្រោម។មួយនាទីសម្រាប់គូសចិញ្ចើម
ប្រសិនអ្នកជានារីដែលត្រូវការ ការគូសរោមចិញ្ចើមច្រើនជាង ១០ដង ក្នុងមួយថ្ងៃ អ្នកគួរតែប្រើវិធីនេះ។ ចូរប្រើខ្មៅដៃ គូសទៅលើរោមចិញ្ចើម ត្រង់កន្លែងដែលអ្នកយល់ថា ស្ដើងជាងគេ បន្ទាប់មក បន្ទាប់មក ប្រើជែលសម្រាប់លាបចិញ្ចើម (ឬ mascara) លាបពីលើ ដើម្បីធ្វើឱ្យវាមានលក្ខណៈធម្មជាតិ។ មួយនាទីសម្រាប់លាបពណ៌
តើអ្នកមានពេលគ្រប់គ្រាន់សម្រាប់លាប បបូរមាត់ ថ្ពាល់ និងពណ៌ភ្នែក? Romy Soleimani ដែលជាប្រធានផ្នែកសម្រស់របស់ beauty.com បានថ្លែងថា ៖ “សម្រាប់ការលាប់ពណ៌នៅត្រង់កន្លែងសំខាន់ ដែលមិនចំណាយពេលច្រើន ខ្ញុំចូលចិត្តប្រើ ពហុពណ៌របស់ Nars ។ អ្នកអាចប្រើក្រែមនេះ លាបទៅលើថ្ពាល់ ត្របកភ្នែក និងបបូរមាត់ ដើម្បីបង្កើនសម្រស់ ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ” ។ មួយនាទីសម្រាប់រោមភ្នែក
Mascara គឺជាឧបករណ៍ដែលស្ដ្រីទាំងឡាយត្រូវការបំផុត ប៉ុន្ដែជួនកាលអ្នកមិនមានពេលដើម្បីលាប និងរង់ចាំដល់វាស្ងួតនោះទេ។ Romy Soleimani ថ្លែងថា ៖ “ដើម្បីបើកភ្នែករបស់អ្នកដោយមិនចាំបាច់ចំណាយពេលលាប Mascara អ្នកនឹងត្រូវការ ប្រដាប់កៀបរោមភ្នែក (eyelash curler)។ ឧបករណ៍កៀបរោមភ្នែក eyelash curler នេះ មានមុខងារដូចទៅនឹង mascara ប៉ុន្ដែ អ្នកនឹងមិនបាច់បារម្ភអំពីការកកដុំៗ នៅពេលអ្នកប្រញាប់” ។មួយនាទីសម្រាប់ភ្នែក
“ភ្នែករបស់អ្នកនឹងមានលក្ខណៈមិនគួរឱ្យចាប់អារម្មណ៍ នៅពេលវាមិនត្រូវបានលាបពណ៌ ឬគេងមិនគ្រប់គ្រាន់” នេះ បើតាមសំដីរបស់ Jason Hoffman នាយកសកលផ្នែកសម្រស់ និងបណ្ដុះបណ្ដាលនៃក្រុមហ៊ុន Cargo Cosmetics ។ លោកបន្ដថា ចូរលាបក្រែមបំបាត់ស្នាមអវិជ្ជមាន (concealer) ទៅលើត្របកភ្នែកទាំងលើ ទាំងក្រោម បន្ទាប់មក លាបម្សៅព្រិលៗពីលើ រួចលាប mascara មួយស្រទាប់ទៀត គឺជាការស្រេច។មួយនាទីសម្រាប់ផ្ទៃមុខ
Soleimani បានណែនាំថា ៖ “ចូរផាត់ម្សៅបំបាត់ចំណុចអវិជ្ជាមានត្រង់កន្លែងណាដែលងងឹត ឬអវិជ្ជមាន និងតំបន់ក្រហម (ដូចជាផ្នែកខាងក្រៅនៃជ្រុងរបស់ច្រមុះ) និងត្រង់ជ្រុងខាងក្នុងរបស់ភ្នែក។ ពេលនោះ ផ្ទៃមុខរបស់អ្នកនឹងលែងមានចំណុចខ្វះខាតទៀតហើយ” ៕
ដោយ ៖ តារាប្រភព ៖ glamour