បើតាមប្រភពពី PhoneArena កាលពីពេលថ្មីៗនេះ បានឲ្យដឹងពី ព័ត៌មានថ្មីបំផុតនៅលើ Galaxy S5 វានឹងត្រូវបានបំពាក់នូវស៊េរី chip Exynos 64-bit ថ្មីដែលអាចនឹងត្រូវបានគេហៅថា Exynos 6។
បន្ថែមពីលើនេះ តាមរយះប្រភពព័ត៌មានថ្មីបំផុតនេះផងដែរ ក៏បានឲ្យដឹងថា Chip 64-bit នឹងអាចSupport នូវទំហំ RAM ធំជាងមុន។ ប្រភពបានបន្តថា Galaxy S5 ជំនាន់បន្ទាប់នេះ មិនត្រឹមតែបំពាក់នូវ CPU Exynos 64-bit ប៉ុណ្ណោះទេ វាក៏នឹងបំពាក់នូវ RAM ទំហំដល់ទៅ 4GB ថែមទៀតផង (ទំហំ RAM ដែលមិនទាន់មានស្មាតហ្វូនមួយណា មាននៅឡើយទេ)។
(រូបភាពតំណាង)
ជាមួយនឹងបរិមាណលក់មិនដូចនឹងការរំពឹងទុករបស់ Galaxy S4, Samsung ប្រាកដជាមានរឿងជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើនជាងមុន កុំឲ្យដូចនឹង S4 ដែលមានបរិមាណលក់ មិនដូចនឹងការចង់បាន។ ក្នុងនោះ ការជ្រើសរើសយក CPU Exynos 6 រួមជាមួយ4 GB RAM វាពិតជាជម្រើស សក្តិសមសម្រាប់ Galaxy S5៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ- Facebook កំពុងតែចាប់ផ្តើម សួរនាំទិញ BlackBerry- Apple ទទួលស្គាល់ថា iPhone 5S មួយចំនួន បានជួបនូវបញ្ហា កំហុសឆាប់អស់ថ្ម (ស៊ីថ្ម)- Google Earth ថតបានរូបភាពព្រះអង្គ Jesus និងអ្នកម៉ែ Maria ?- ទីផ្សារភាគហ៊ុនស្មាតហ្វូន Samsung ឈ្នះដាច់ Apple ក្នុងពេល Huawei ដណ្តើមបានលេខ ៣
ប្រែសម្រួល៖ សិលាប្រភព៖ Vreview