លោកស្រី Angelina Julie ធ្លាប់ផ្តល់លុយឲ្យលោក ម៉ោញ សារ៉ាត់ រាប់សែនដុល្លា រហូតមានលុយទិញឡាន និងផ្ទះ នៅខេត្តឧត្តមានជ័យ ពេលនេះ លោក ម៉ោញ សារ៉ាត់ បដិសេធមិនប្តឹងលោកស្រី Angelina Julie ទេ ក្រោយមានប្រត្តិកម្មខ្លាំងពីមហាជន!
ក្រោយពីមានការផ្សព្វផ្សាយព័ត៍មានក្នុងស្រុកជាច្រើន និងមានប្រតិកម្មខ្លាំងពីមហាជន អំពីលោក ម៉ោញ សារ៉ាត់ ដែលថាលោកបានដាក់ពាក្យបណ្តឹងទាមទារ Maddox ពីអ្នកស្រី ANGELINA JOLIE វិញ នឹងស្នើសុំប្រាក់សំណង១០០០ដុល្លា។ ថ្មីៗនេះលោក ម៉ោញ សារ៉ាត់ បានបង្ហោះរូប រួមទាំងសរសេរបដិសេធនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា៖
លោក បធិសេទមិនប្តឹងលោកស្រី Angelina JUlie ទេ ។Facebook Srey Sar ដែលស្គាល់លោកម៉ោញ សារ៉ាត់ បានចូល Comment ថា លោកម៉ោញ សារ៉ាត់ ធ្លាប់ទទួលបានលុយជាច្រើនពីអ្នកស្រី Julie រហូតទិញបានផ្ទះ និងឡាន នៅខេត្តឧត្តមានជ័យ ហើយរឿងដែលលោក ម៉ោញ សារ៉ាត់ បដិសេធមិនប្តឹងលោកស្រីJulie ព្រោះលោកស្រីជូលី ផ្តល់ប្រាក់ជូនលោកតាមសំណើរ ដើម្បីបញ្ចប់រឿង កុំឲ្យប៉ះពាន់សតិអារម្មណ៍កូនរបស់អ្នកស្រី ។
សូមបញ្ជាក់ថា: លោក ម៉ោញ សារ៉ាត់ បានរៀបចំឯកសារប្តឹងលោកស្រី Julie រួចរាល់ហើយ តែដោយមានប្រត្តិកម្មច្រើនពីមហាជន លោកកបដិសេធ មិនប្តឹងវិញ ។ លោក Mounth Sarath អាយុ ៥១ឆ្នាំ និយាយថាគាត់មានសិទ្ធស្របច្បាប់ក្នុងការគ្រប់គ្រង Maddox ដែលជាកូនច្បង ក្នុងចំណោមកូនចញ្ចឹមរបស់លោកស្រ្តី Angelina Jolie។ បុរសម្នាក់ជាបុគ្គលិកអង្គការសប្បុរសធម៍ក្នុងស្រុកបានរៀបចំឯកសារផ្លូវការមួយ ដែលសុំសិទ្ធជាឪពុកគ្រប់គ្រងលើ Maddox ជាកូនចិញ្ចឹមច្បងរបស់ Angelina Jolie។ លោក Mounth Sarath បានបរាជ័យក្នុងការសុំសិទ្ធគ្រប់គ្រងកូនពីតារាហូលីវូតនាង Angelina Jolie។ លោក Mounth Sarathបាននិយាយថា ខ្ញុំនឹងសប្បាយចិត្តប្រសិនបើកម្ពុជាមិនឃើញនាងមកម្ដងទៀត។
លោក Mounth Sarath បានបង្ហាញប្រាប់សារពត៍មាន The Sun កាលពីថ្ងៃអាទិត្យពីសំណុំឯកសារសុំសិទ្ធចិញ្ចឹម Maddox នៅសាលាដំបូងខេត្តបាត់ដំបង កាលពីខែសីហា ឆ្នាំ២០០៣ គឺស្នើអោយតុលាការសំរេចថាគាត់ជាឪពុករបស់ Maddox ។ គាត់បន្តថា៖ នៅក្នុងសំណុំឯកសារ Maddox នៅតែជាកូនប្រុសរបស់ខ្ញុំ តែនាងមិនដែលប្រាប់រឿងនេះទៅ Maddoxទេ។ Angelina Jolie និង ប្ដីមុន Billy Bod Thornton បានយក Maddox ជាកូនចិញ្ចឹមតាំងពីឆ្នាំ២០០៣ ៕











ដោយ ៖ គន្ធា
ប្រភព ៖ មរតកកម្ពុជា