អ្នកតំណាងរបស់ Samsung បានបង្ហើបឲ្យដឹងថា ពួកគេនឹងបង្ហាញនូវគំរូស្មាតហ្វូនមួយ ដែលបំពាក់នូវអេក្រង់កោង (រឿងដែលពិភពបច្ចេកវិទ្យា រង់ចាំជាយូរហើយនោះ) នៅក្នុងរយះពេលប៉ុន្មានសប្តាហ៍ទៀត ខាងមុខនេះ។
អេក្រង់កោង ប្រើប្រាស់បន្ទះឧបករណ៍គ្រឿងផ្សំដែលអាចបត់បែនបាន ហើយដែលក្នុងពេលអនាគតវាអាចនឹងបត់បាន ឬក៏មូល ដូចក្រដាស បានផងដែរ។ នេះគឺជាកត្តាមួយ ដែលជួយឲ្យផលិតផលលក់ដាច់ ពេលដែលទីផ្សារស្មាតហ្វូន បានឈានដល់កំរិតប្រកួតប្រជែង យ៉ាងខ្លាំងក្លា។
ពួកយើងនឹងធ្វើការបង្ហាញ ស្មាតហ្វូនអេក្រង់កោង នៅខែ តុលា ខាងមុខនេះ D.J. Lee ប្រធានទីផ្សារផ្នែកទូរស័ព្ទរបស់ Samsung បានបញ្ជាក់ឲ្យដឹង នៅក្នុងព្រឹត្តិការណ៍ដាក់លក់ Galaxy Note 3 នៅកូរ៉េ នាថ្ងៃទី ២៥ ខែកញ្ញា នេះ។ ជាក់ស្តែង គាត់បានបដិសេធ មិនបង្ហើបព័ត៌មាន អ្វីទាំងអស់ ស្តីពីរូបរាងតំលៃលក់ ក៏ដូចជាខ្នាតប្រវែង របស់សស្មាតហ្វូននោះឡើយ...៕
ដោយ៖ សិលាប្រភព៖ Vreview