យោងតាមគេហទំព័រ SamMobile ដែលទើបតែបង្ហាញនូវ ព័ត៌មានផ្ទាល់ខ្លួនមួយ របស់ពួកគេ បានឲ្យដឹងថា Samsung នឹងបង្ហាញនូវ ពណ៌ថ្មីពីរ ផ្សេងទៀត ដល់ស្មាតហ្វូន Galaxy Note 3 នោះគឺពណ៌ក្រហម និងពណ៌លឿង នៅដើមឆ្នាំក្រោយ ជាមួយនឹង លក្ខណៈសម្បត្តិ មិនមានផ្លាស់ប្តូរទេ បើធៀបនឹងម៉ូដែលដើម។
បច្ចុប្បន្ន Note 3 កំពុងតែដាក់លក់ ជានឹងពណ៌ផ្លូវការ ចំនួន ៣ពណ៌គឺ ពណ៌ស ខ្មៅ និងផ្កាឈូក។ ការបង្ហាញខ្លួន នូវពណ៌ថ្មីពីរ ទៀតនេះ នឹងជួយដល់ អ្នកប្រើប្រាស់ កាន់តែមាន ជម្រើសច្រើន ថែមទៀត សម្រាប់ស្មាតហ្វូនទំហំធំ ដែលមានសំបកក្រោយ ធ្វើពីស្បែកនេះ។

តាមប្រភពក៏បានប្រាប់ឲ្យដឹងបន្ថែមថា ម៉ូដែលពណ៌ក្រហម នឹងដាក់លក់ភ្លាម នៅសប្តាហ៍ ដំបូងគេ នៃឆ្នាំ២០១៤។ ចំណែកឯ ពណ៌លឿងវិញ នឹងដាក់លក់ បន្ទាប់នោះ រយះពេល ២សប្តាហ៍ ក្រោយទៀត៕


រូបទាំងអស់ខាងលើនេះ គ្រាន់តែជារូប Render តែប៉ុណ្ណោះ គឺមិនជារូបផ្លូវការ ពីក្រុមហ៊ុន នោះទេ