គេហទំព័រទេសចរណ៍ ដ៏ល្បីឈ្មោះ Lonely Planet បានប្រកាសនូវបញ្ជីមួយស្ដីអំពីទីតាំងទេសចរណ៍ស្អាតបំផុតក្នុងលោក កាលពីពាក់កណ្ដាលខែសីហានេះ នៅក្នុងសៀវភៅ “Ultimate Travel List” ដោយយោងទៅលើការវាយតម្លៃរបស់ក្រុមអ្នកឯកទេស។ ក្នុងបញ្ជីនេះ ប្រាសាទអង្គរវត្ត​ បានជាប់ចំណាត់ថ្នាក់លេខមួយ។

១. អង្គរវត្ត របស់កម្ពុជា

/

អង្គរវត្ត មានប្រាង្គប្រាសាទ ចេតិយ ជាង ១.០០០ ដែលមានរចនាបទបែបខ្មែរដ៏ល្អអស្ចារ្យ និងត្រូវបានគេចាត់ទុកថាជាប្រាសាទបុរាណផ្នែកសាសនាធំបំផុតក្នុងពិភពលោក។ ប្រាសាទនេះ ត្រូវបានសាងសង់នៅពាក់កណ្ដាលដើមសតវត្សរ៍ទី ១២ ក្រោមការគ្រប់គ្រងរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុនៅក្នុងសាសនាហិណ្ឌូ។ នៅចុងសតវត្សរ៍ទី ១២ អង្គរវត្ត ក៏បានក្លាយទៅជាមជ្ឈមណ្ឌលពុទ្ធសាសនា រហូតមកដល់បច្ចុប្បន្ន។

២​.Great Barrier Reef របស់ អូស្ដ្រាលី

/

Great Barrier Reef មានប្រវែងជិត ៣០០០គីឡូម៉ែត្រ​ ស្ថិតនៅភាគឦសានអូស្ដ្រាលី។ ទីនេះត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានផ្កាថ្មធំបំផុតរបស់ពិភពលោក និងមានត្រី រួមនឹងសត្វសមុទ្ររាប់ពាន់ប្រភេទ។

៣. Machu Picchu ប្រភេទប៉េរូ

/

Machu Picchu រួមមានស្ថាបត្យកម្មជាង ១៥០ផ្សេងៗគ្នា ដែលមានជញ្ជាំងថ្ម មិនប្រើស៊ីម៉ង់ ពោលគឺដុំថ្មទាំងឡាយត្រូវបានដាក់តម្រួតជាប់គ្នាយ៉ាងពិសេស។ Machu Picchu ដែលជាទីក្រុងដែលបាត់ខ្លួនរបស់ជនជាតិ Machu ត្រូវបានប្រវត្តិវិទូ Hiram Bingham រកឃើញកាលពីឆ្នាំ ១៩១១ ហើយវាបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត​នៅអាមេរិកខាងត្បូង ដោយមានអ្នកទេសចរណ៍មកទស្សនា ១,២លាននាក់ក្នុងមួយឆ្នាំៗ។

៤. មហាកំពែង របស់ចិន

/

នេះគឺជាស្ថាបត្យកម្មតែមួយគត់ ដែលអាចមើលឃើញពីព្រះចន្ទ។ មហាកំពែង ដែលមានប្រវែង ៨៨៥១​គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ឡើងពីដី និងថ្មចាប់ពីសតវត្សរ៍ទី ៥ មុនគ្រឹស្តសករាជ រហូតដល់សតវត្សរ៍ទី ១៦ ដើម្បីការពារប្រទេសចិន ពីការវាយប្រហាររបស់ ពួកសួងនូ និង ម៉ុងហ្គោលី។

៥. ប្រាសាទ Taj Mahal របស់ឧណ្ឌា

/

ប្រាសាទនេះ ត្រូវបានសាងសង់ដោយមហាក្សត្រ Shah Jahan ដើម្បីឧទ្ទេសដល់មហេសីទីបីរបស់ទ្រង់ ព្រះនាម Mumtaz Mahal ដែលបានចូលទិវង្គត ក្នុងពេលប្រសូត្ររាជបុត្រទី១៤។ ប្រាសាទ ត្រូវបានសាងសង់ពីថ្មម៉ាប រួមនឹងប្រភេទត្បូងដែលមានតម្លៃ ២៨ប្រភេទផ្សេងទៀត។

៦. ឧទ្យានជាតិ Grand Canyon អាមេរិក

/

៧ សង្វៀន Colosseum របស់អ៊ីតាលី

/

៨. ជ្រោះ Iguazú Falls របស់​ប្រេហ្ស៊ីល

/

៩. រាជវាំង Alhambra របស់អេស្បាញ

/

១០. វិមាន Aya Sofya របស់ទួរគី

/

រែសម្រួលដោយ  ៖ តារាប្រភព ៖ CNN