ព័ត៌មានតារា ៖ តារាសម្តែងស្រីល្បីឈ្មោះ ពីវិស័យ​​ ភាពយន្ត  Hollywood និងជាកំពូល ផលិតករ ខ្សែភាពយន្តនាងAngelina Jolie Pitt នឹងប្រើប្រាស់ បទពិសោធន៍ជីវិតដែលខ្លួនមានកន្លងមកនេះ ផលិតខ្សែភាពយន្ត កំពូលក្រោមប្រធានបទ របបខ្មែរក្រហម នៅប្រទេសកម្ពុជាផ្ទាល់តែម្តងអោយ Studio សហរដ្ឋអាមេរិក Netflix ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន អោយ ដឹងថា ភាពយន្ត ​នេះ នឹង​ត្រូវ​​ផលិត​ដោយ​ផ្អែក​លើ​សៀវភៅ​​រឿង​​ពិត​របស់​អ្នក​និពន្ធ និង  ​សកម្មជន​ សិទ្ធិ​មនុស្ស​កម្ពុជា លឿង អ៊ឹង ដែល​បាន​រួច​ជីវិត​យ៉ាង​លំបាក​វេទនា​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែលមានចំណងជើងថា First  They Killed My Fat - her: A Daughter of Cambodia Remembers, ពី  ការ  ចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ ខណៈខ្សែភាពយន្តនេះផ្ទាល់ នឹង  មានការសហការ ចូលរួមដោយផ្ទាល់ ពី សំណាក់ផលិតករខ្សែភាពយន្ត កម្ពុជា ជា​ម្ចាស់​ស្នាដៃ​ភាពយន្ត  ​ជាប់​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Oscar “The Missing Picture” , The Sea Wall លោក រិទ្ធី ប៉ាន់ ។ ភាពយន្ត  First They Killed My Father: A Daughter of Cambodia Remembers, នឹងមានវត្តមានជាផ្លូវការ ចុងឆ្នាំ ២០១៦។

/

ច្រើនជាងធ្វើការផលិតភាពយន្តរួមគ្នា រវាង Jolie Pitt ជាផលិតករភាពយន្ត អ្នកស្រី លឿង អ៊ឹង ជា អ្នកសរសេរ Script លោក លោក រិទ្ធី ប៉ាន់ ជាផលិតករខ្សែភាពយន្ត ក្នុងនោះក៏មាន Maddox Jolie Pitt មួយរូបដូចគ្នាដែរ ដែលជាកូនចិញ្ចឹមនាង Angelina ពី  ប្រទេសកម្ពុជា ។ First They Killed My Father  គឺជាដំណើររឿងពិត នៅសម័យខ្មែរ ក្រហម របស់   លោកស្រី លឿង អ៊ឹង ពោល ជា ប្រវត្តិដ៏កំសត់ នៅរបបប៉ុលពត ។

សេចក្តីថ្លែងការណ៍ ពី Studio Netflix នាង Jolie Pitt អោយដឹងថា ៖ “សៀវភៅ​របស់ អ៊ឹង ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​មែន​ទែន។ វា​ធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់​កាន់​ច្បាស់ ​ពី​អារម្មណ៍   ​កុមារ​ដែល​ឆ្លង​កាត់​សង្គ្រាម និង​ត្រូវ​រង​ឥទ្ធិពល​ដោយ​សារ​ការ​ចងចាំ​ដ៏​អាក្រក់​នេះ។ ម្យ៉ាង​វា​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​នៅ​​កម្ពុជា ដែល​ជា​ប្រទេស​  កំណើត​របស់​កូន​ប្រុស​ខ្ញុំ។ វា​ជា​សុបិន​ខ្ញុំ​យូរ​មក​ហើយ ដែល​ចង់​ឲ្យ​សាច់​រឿង​ក្នុង​សៀវភៅ​នេះ​  ក្លាយ ​ជា​ខ្សែ​ភាពយន្ត ហើយ​ក៏​ជា​កិត្តិយស​របស់​ខ្ញុំ​ដែរ​ ដែល​បាន​សហការ​ជាមួយ​ផលិតករ​ខ្មែរ លឿង   និង​រិទ្ធី ប៉ាន់ “។ កវីនិពន្ធ សៀវភៅ ៣ ក្បាល លោកស្រី  លឿង អ៊ឹង ក៏​បាន​និយាយ​​ដែរ​ថា “Angelina និង​ខ្ញុំ​បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០០១ ហើយ​ខ្ញុំ​ក៏​បាន​ជឿ​ជាក់​លើ​ទឹក​ចិត្ត​របស់​នាង​តែ​ម្ដង។ ច្រើន​ឆ្នាំ​មក​នេះ យើង​បាន​ក្លាយ​ជា​មិត្ត​ជិត ស្និទ្ធ ហើយ​ការ​កោត​សរសើរ​របស់​ខ្ញុំ​ចំពោះ Angelina ក្នុង​នាម​ជា​ស្ត្រីជា​ម្ដាយ អ្នក​ផលិត​ភាពយន្ត និង​សកម្មជន​មនុស្សធម៌ ក៏​កាន់​តែ  ​មាន​ច្រើន​ទៅៗ។ វា​ជា​កិត្តិយស​មែនទែន​ដែល​រឿង រ៉ាវ​ របស់​គ្រួសារ​ខ្ញុំ​ត្រូវ​បាន Jolie យក​ទៅ​ផលិត​ជា​ភាពយន្ត” ។

/

គួររំឮកថា Angelina Jolie មិនត្រឹម  តែជាកំពូល  តារា  សម្តែងស្រីល្បីឈ្មោះ ក្នុងវិស័យភាពយន្ត Hollywood លើឆាកអន្តរជាតិ តែប៉ុណ្ណោះនោះ ទេ តែ Angelina គឺ ជា  និមត្តិរូប សម្រាប់ប្រជាជន កម្ពុជាដូចគ្នាដែរ បន្ទាប់ពី ជោគជ័យលើការងារសម្តែង ថតរឿង Lara Croft: Tomb Raider នៅ ប្រាសាទ តាព្រហ្ម ប្រទេសកម្ពុជា កាលពីពេលកន្លងមក ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ Postkhmer, vanityfair