ការប្រឡូកក្នុងពិភពសិល្បៈ មិនមែនជាការងាយស្រួលឡើយ ហើយប្រសិនបើមិនមានទេពកោសល្យ គ្រប់គ្រាន់ទេគឺពិបាកនិងជ្រៀតចូលខ្លាំងណាស់ ។ កាលពីមុនៗ តារាចំរៀងដែលធ្លាប់ទទួលបានពាន Unlike ច្រើនជាងគេនៅលើ Youtube គឺបានទៅលើបទ Friday របស់ Rebecca Black បន្ទាប់មកទៀត នាងក៏បាត់មុខពីសិល្បៈបន្តិចម្តងៗ រហូតដល់សូន្យឈឹង ។ ឥលូវនេះមានតារាចំរៀងវ័យក្មេងស្រី ម្នាក់ទៀតហើយ ដែលកំពុងតែចង់ស្នងតំណែងរបស់ Rebecca Black ។
បទថ្មីដែលមានចំណងជើងថា Chinese Food ច្រៀងដោយ Alison Gold ត្រូវបានបង្ហោះចូលគេហទំព័រ Youtube នៅថ្ងៃទី ១៩ ខែតុលា ២០១៣ កន្លងទៅនេះ ។ មកដល់ថ្ងៃទី ១៧ តុលានេះឃើញថាចំនួនអ្នកទស្សនា ច្រើនរហូតដល់ទៅ ៣ លានដងជាងឯណោះ តែបើយើងមើលទៅចំនួន Like និង Unlike វិញគឺខុសគ្នាដាច់តែម្តង ដោយ Like មានត្រឹម ១ម៉ឺនជាងប៉ុណ្ណោះចំណែកឯ Unlike វិញមានដល់ទៅ ៧ ម៉ឺន Unlike ។ បើក្រលេកមើលទៅ Comment វិញយើងឃើញទស្សនិកជនរិះគន់ថា ការនិយាយរៀបរាប់អំពី ម្ហូបអាហារចិននៅក្នុងវីដេអូនេះ ៨០%សឹងតែខុសទាំងអស់ទៅហើយ ។ ហើយអ្នកខ្លះទៀតនិយាយថា ការថតនិងការសំដែងព្រមទាំងអត្ថន័យគឺអន់មួយចប់ តែម្តង ។
បើតាមប្រភពព័ត៌មាន បានអោយដឹងថា បទនេះគឺជាបទថ្មី ដែលក្រុមការងារផលិត របស់តារាចំរៀងបាត់មុខ Rebecca Black Friday នេះឯង ហើយឥលូវនេះក៏កំពុងតែស្នងតំនែងបទចាស់ផងដែរ ។ យ៉ាងណាមិញទស្សនិកជន យើងទៅទស្សនាទាំងអស់គ្នាទៅមើល រួចដាក់ពិន្ទុទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ youtube