ព័ត៌មានកំសាន្ត ៖ រឿងភាគដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងសំណាក់មិត្តៗយុវវ័យ គឺរឿង បុផ្ផាលាក់លម្អង ដែលមានវត្តមានកំលោះសង្ហា លោក Mario Maurer ដែលជាតារាល្បីប្រចាំប្រទេសថៃសម្តែងជាតួឯកក្នុងរឿងនោះ ។
នៅក្នុងរឿងភាគនីមួយៗយើងសង្កេតឃើញថា សុទ្ធតែមានតួក្បត់ តួចិត្តអាក្រក់ តួឈ្នានីន និងតួផ្សេងៗជាច្រើនទៀត ហើយនៅក្នុងនោះផងដែរ យើងក៏បានសង្កេតឃើញថា តួក្បត់ម្នាក់ក្នុងរឿងដែលត្រូវជាចៅចិញ្ចឹម ឈ្មោះ សារ៉ាត់ ហើយការពិតទៅលោកគឺមានឈ្មោះពិតថា Pat Chatborirak ដែលជាតារាសម្តែងថៃមួយដួង ដែលសូវជាមានឈ្មោះល្បីប៉ុន្មានទេ ។
ប៉ុន្តែក្រោយពីមានវត្តមាននៅក្នុងរឿង បុផ្ផាលាក់លម្អង លោក Pat Chatborirak កាន់តែទទួលបានប្រជាប្រិយភាពនិងមានមហាជនស្គាល់កាន់តែច្រើនឡើងៗ ៕






ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook