តារាថៃ ៖ រឿងរ៉ាវជិវិតស្នេហារបស់តារាល្បីមួយគូប្រចាំប្រទេសថៃ លោក Nawat Kulrattanarak ហៅ Pong និងនាង kaewjarin ហៅ Kev បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនស្ទើរតែមិនជឿនឹងភ្នែកថា គូស្នេហ៍មួយគូនេះបានចាប់ផ្តើមសាងស្នេហាចាស់ ខណៈពេលដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ។ 

នាង Kev និងលោក Pong ពិតជាធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលពិតមែន ក្រោយពីបានសាងស្នេហ៍ចាស់ ហើយស្និទ្ធស្នាល និងផ្អែមល្អែមជាងមុន ជាមួយគ្នានៅក្នុងពិធីមង្គលការមួយថែមទៀតផង ។​ 

មិនត្រឹមតែប៉ុណ្ណោះលោក Pong បានអោបនាង Kev យ៉ាងស្អិតដូចជាគូស្នេហ៍ថ្មីថ្មោងយ៉ាងចឹង ។ ជាងនេះទៅទៀតអ្នកទាំង ២ បានបង្ហោះរូបថតជាមួយគ្នានៅលើគណនី Instagram ទាំងសងខាងថែមទៀតផង ពិតជា Sweet មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ៕

-ចុចអាន ៖ តារាល្បី ៦ ដួង ដែលធ្លាប់មានប្រវត្តិគ្រាំគ្រាចិត្ត ព្រោះតែការបែកបាក់ស្នេហា

/

/

/

/

/

/

/

/

/

/

/

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar