ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៥៥ ឆ្នាំ ខណៈជាពលរដ្ឋរស់នៅក្នុងរដ្ឋ Floridaនោះ លោកស្រី Wanda Keating McGowan  បានជាប់គាំងជាមួយនឹងស្ពាន នៅក្នុងរយៈកំពស់ខ្ពស់ដល់ទៅជិត ៧ ម៉ែត្រ រយៈពេលជាង  ២០ នាទី ស្របពេលដែលលោកស្រីដើរឆ្លងកាត់នោះ ស្ពានមួយនេះ ក៏បានចាប់ផ្តើមមានចលនារំកិលឡើងទៅលើតែម្តង។

width=429

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯស្ពានមួយកន្លែង នារដ្ឋ Flor-ida ពោលគឺ នៅពីលើទន្លេ Fort Lauderdale's New River ស្របពេលដែលលោកស្រីដើរកាត់ស្ពានមួយនោះ ខណៈពេលដែលគាត់បានចូលរួនដើរសប្បុរសផ្សព្វផ្សាយការយល់ដឹងបន្ថែមស្តីពីជម្ងឺមហារីកដើមទ្រូង។

width=428

ដោយឡែក បើយោងតាមសម្តីលោក   Philip  Glazebrook  ជាសាក្សីផ្ទាល់អោយដឹងថាគេបានឭសម្លេងជាសញ្ញាណប្រកាសរាល់អ្នកថ្មើរជើងអោយដឹងថា  ស្ពាននឹងមានចលនាហើយ ពោលគឺ នឹងមានការលើកឡើងហើយ    តែមិនដឹងជាយ៉ាងម៉េច បែរជាលោកស្រីនៅតែបន្តដើរទៅមុខដដែល។

width=424

បន្ទាប់ពីបានគាំងជាប់ក្នុងរយៈពេលជាង២០នាទី លោកស្រីMcGowan ជាលទ្ធផលត្រូវបានក្រុមមន្រ្តីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យជួយសង្គ្រោះដោយទម្លាក់ចុះមកដីវិញដោយសុវត្ថិភាព ពោលគឺ មិនបានទទួលរងរបួសអ្វីនោះទេ ។ ជាការថ្លែងអំណរអរគុណលោកស្រីក៏បានបង្ហោះជា Status  ចូលទៅក្នុងគណនីហ្វេសប៊ុកផងដែរ   ដោយនៅក្នុងនោះ     បញ្ជាក់អោយដឹងថា  THANK  YOU .  YOU  SAVED MY LIFE .  ALL GOOD THINGS TO YOU, ៕

* ព័ត៌មានចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់

ប្រែសម្រួល ៖ សំណាងប្រភព ៖ ស្កាយ