លោក JK Shin អគ្គនាយកផ្នែកទូរស័ព្ទរបស់ Samsung បានឲ្យដឹងថា ក្រុមហ៊ុនផលិតកូរ៉េខាងត្បូងមួយនេះ បានលក់អស់ ៥លានគ្រឿង ស្មាតហ្វូន Galaxy Note 3 ក្នុងរយះពេលមិនទាន់ទាំងបានពេញមួយខែស្រួលបួលផងនោះ ពោលបើគិតចាប់ពីថ្ងៃបង្ហាញខ្លួន មកដល់ពេលនេះគឺមានរយះ២៨ថ្ងៃ ដែល Galaxy Note 3 បានចរាចរលក់នៅលើទីផ្សារ។

បើនិយាយពី Galaxy Note 2 វិញ កាលនោះ ត្រូវបានរង់ចាំអស់រយះពេលដល់ទៅ ២ខែ ទើបអាចលក់អស់បាន បរិមាណខាងលើនេះ ក្នុងពេលដែល Note ស៊េរីដំបូង ត្រូវចំណាយរយះពេលដល់ទៅ ៥ខែ ទើបអាចលក់បាន ៥លានគ្រឿង។

/

ជាមួយនឹងលទ្ធផលនេះ Samsung នឹងមានការសប្បាយចិត្តជាងមុនបន្តិចហើយ បន្ទាប់ពីមានភាពមិនសប្បាយចិត្តខ្លះ ចំពោះបរិមាណលក់របស់ Galaxy S4 ដែលមិនបានដូចការរំពឹងទុក របស់ខ្លួន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ- Facebook កំពុងតែចាប់ផ្តើម សួរនាំទិញ BlackBerry- Apple ទទួលស្គាល់ថា iPhone 5S មួយចំនួន បានជួបនូវបញ្ហា កំហុសឆាប់អស់ថ្ម (ស៊ីថ្ម)

ប្រែសម្រួល៖ សិលាប្រភព៖ tinhte