តារាកូរ៉េ ៖​ នាយកដ្ឋានសិល្បៈភាពយន្តកូរ៉េបានសម្រេចចិត្តដាក់រឿង The Age of Shadows ចូលរួមនៅក្នុងពានរង្វាន់ Oscar នៅក្នុងឆ្នាំ ២០១៧​ ដោយជំនួសឲ្យរឿង Train to Busan ។ 

កាលពីថ្ងៃទី ៣១ ខែសីហា មានប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា នឹងត្រូវបានចូលរួមនៅក្នុងពានរង្វាន់ Oscar ដែលកម្មវិធីនេះនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ ​។ 

ខ្សែភាពយន្តរឿង The Age of Shadows ត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី ០៧ ខែកញ្ញានេះ ហើយមានទស្សនាដល់ទៅរាប់លាននាក់ឯណោះ ។ ហើយអាចនិយាយបានថា រឿងថ្មីរបស់លោក Gong Yoo វាយលុកទីផ្សារជាង Train To Busan ទៅទៀត ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ zing