ស្ទើរតែមិនគួរអោយជឿ ៖ វាគឺជាករណីវាយប្រហារមួយ ខណៈពេលដែលឪពុកម្តាយគ្រប់រូបមិននឹកស្មានដល់ ។ ក្មេងប្រុសតូចវ័យ ៨ ខែម្នាក់ យាយពីថា គួរអោយអាណិតហួសក៏ព្រោះតែមានការវាយប្រហារពីសំណាក់សត្វស្វា ដោយខាំដាច់ពងស្វាស របស់គេ អំឡុងពេលដែលស្រ្តីជាម្តាយ ប្តូរកន្ទបអោយ នៅឯសួនឧទ្យានជាតិសត្វព្រៃ Guiyang Qianling Wildlife Park ក្នុងប្រទេសចិន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន ។
បុរសវ័យចំណាស់ម្នាក់ ក៏បានរាយការណ៍អោយដឹងផងដែរថា មានពេលមួយនោះ គាត់បានឃើញ និងរើសបានពងស្វាសនោះ បន្ទាប់ពីសត្វស្វាបានទម្លាក់វាចោល តែដឹងអីថាភ្លាមៗនោះ វាក៏បានរត់ត្រលប់មកវិញ និងកញ្ឆក់វាពីដៃរបស់គាត់ យកទៅស៊ីបាត់ទៅ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីវាយប្រហារដ៏គួរអោយរន្ធត់ខាងលើនេះ បានកើតឡើងនៅឯសួនឧទ្យានជាតិសត្វព្រៃ Guiyang Qianling Wildlife Park មានទីតាំងនៅឯភាគនារតីប្រទេសចិន ពោលគឺនៅក្នុងខេត្ត Guizhou ។
លើសពីនេះ បើតាមរបាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក គូសបញ្ជាក់អោយដឹងថា មកទល់នឹងខណៈនេះ ទារកតូចក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ដោយនៅក្នុងនោះ ស្ថានភាពជម្ងឺរបស់គេ មិនមានការគំរាមគំហែងដល់អាយុជីវិតនោះទេ។
ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វានៅក្នុងសួនសត្វមួយនេះ បានកើនឡើងយ៉ាងគំហុកនៅក្នុងនោះ កើនពី ៥០ ទៅ ៧០០ ក្បាលឯណោះ ។ ជាការពិត សត្វទាំងនេះ ត្រូវបានគេផ្តល់ចំណីអោយ ៣ ដងក្នុងមួយថ្ងៃ ក៏ប៉ុន្តែសារធារណៈជន នៅតែបន្តហុចនេះហុចនោះអោយវាស៊ីដដែល បើទោះជាបានឃើញសញ្ញាដាក់បម្រាមថាអាចនឹងមានហានិភ័យយ៉ាងណាក៏ដោយ៕
* ព័ត៌មានដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់- កំពូលឆ្កែ បំបែកកំណត់ត្រាចម្លែក ពិភពលោក ដើរសសៀរ លើខ្សែពួរ បានល្អបំផុត (មានវីដេអូ)- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយ រន្ធត់ បុកបុរសម្នាក់ ស្ទើរតែដាច់មួយ កំណាត់ខ្លួន
ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន