Tony Jaa គឺជាតារាសំដែងប្រើប្រាស់ក្បាច់គុន ល្បុកក្តោ ដែលទទលបានការគាំទ្រជាច្រើន ដោយសាររឿង Ong Bak និង Tom Yum Goong ជាដើម ។ បន្ទាប់ពីបញ្ជាក់អំពីការចូលរួមសំដែងក្នុងរឿង Fast Furious 6 រួចមក ពេលនេះទស្សនិកជន ជិតបានឃើញរូបលោកនៅក្នុងភាពយន្តខ្នាតធំម្តងទៀតហើយ ។
អស់ពីរឿង Ong Bak ៣ វគ្គរួចមក ឥលូវនេះដល់វេនរឿង Tom Yum Goog វគ្គ ២ ម្តងហើយដែលមានចំណងជើងជាភាសាអង់គ្លេសថា The Protector 2 ។ Tony Jaa នឹងបញ្ចេញក្បាច់គុនប្រដាល់ ដ៏ល្បីល្បាញរបស់ខ្លួនសារជាថ្មី ជាមួយនិងទីកន្លែង និងសាច់រឿងថ្មី តែតពីវគ្គចាស់ដែលយើងស្គាល់ថា ជារឿងទាក់ទងនិងដំរីឈ្មោះ ខុន ។The Protector 2 (TYG 2) នឹងចូលបង្ហាញខ្លួនទៅកាន់ទស្សនិកជន នៅថ្ងៃទី ២៣ តុលានេះហើយនៅឯប្រទេសថៃ ហើយនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅកម្ពុជាយើង ៕