ស្ទើរតែមិនគួរអោយជឿ ៖ បេក្ខភាពដែលជាកំពូលបុរសអភ័ព្វស្នេហ៍ លោក Yang Hu ត្រូវបានរកអោយឃើញថា      បានរងរបួសជាទម្ងន់   ខណៈកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្រោយពីបែកគំនិតទៅកាត់លិង្គខ្លួនឯងចោលក៏ព្រោះតែគាត់មិនអាចរកមិត្តស្រីបានដូចបុរសដទៃទៀត នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

width=454

ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាជនរងគ្រោះខាងលើមានវ័យ ២៦ ។ ដោយឡែក  បើនិយាយពីមូលហេតុដែលនាំអោយគាត់បែកគំនិតទៅកាត់លិង្គខ្លួនឯងចោល បន្ទាប់ពីរកមិត្តស្រីមិនបានលើកនេះ     គឺបណ្តាលមកពីការមមាញឹកក្នុងការបំពេញការងារជាច្រើនម៉ោងនៅក្នុងរោងចក្រខ្លាំងពេក។

យ៉ាងណាមិញ បន្ទាប់ពីបានដឹងថា ខ្លួនបានប្រព្រឹត្តិខុសហើយនោះ  លោក Yang បានស្ទុះរត់រកពេទ្យអោយជួយធ្វើការព្យាបាល     ពោលគឺធ្វើការសង្គ្រោះបន្ទាន់  តែគាត់ត្រូវបានក្រុមវេជ្ជបណ្ឌិត បានបញ្ជូនគាត់មកផ្ទះវិញ    អោយរកបំណែកនៃលិង្គរបស់គាត់ដែលបានកាត់ចោលនោះ ជាអកុសល ដោយមានការយឹតយ៉ាវ និងមុខរបួសហូរឈាមខ្លាំងពេក ការវះកាត់ពិតជាមិនអាចជួយគាត់ក្នុងការតភ្ជាប់វិញបាននោះទេ។

គួររំឭកផងដែរថា ជនរងគ្រោះខាងលើ លោក  Yang  គឺជាពលរដ្ឋរស់នៅក្នុងក្រុង Jiaxing នាខេត្ត Zhejiang ប្រទេសចិន ពោលគឺ គាត់ជាបុគ្គលិកដ៏មមាញឹកបម្រើការអោយរោងចក្រវាយនភ័ណ្ឌមួយកន្លែង ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ ទារកតូច ដេកអមទៅដោយពស់ បើកវែកដល់ទៅ ៤ ក្បាល- ជាលទ្ធផល កំពូលបុរសមាន កំពស់ខ្ពស់បំផុត រកបានប្រពន្ធហើយ- វីដេអូ ក្បាច់រាំភ្លើងដ៏រស់រវើក មានការកោតសរសើរ និងល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង- រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក វីដេអូ ល្បីបំផុតក្នុងប្រព័ន្ធអ៊ិនធើណេត

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ