ទីបំផុត Samsung បានធ្វើការបង្ហាញណែនាំ Galaxy Round, ស្មាតហ្វូនដំបូងគេនៅលើពិភពលោក ដែលមានអេក្រង់ OLED កោង។ យើងអាចនិយាយបានថា នេះគឺជា Note 3 មួយផងដែរ ប៉ុ​ន្តែវាមានអេក្រង់កោង មានរន្ធ USB 3.0 ហើយជាពិសេសគឺ សំបកផ្នែកខាងក្រោយធ្វើពីស្បែកទន់។

ក្រៅពីលក្ខណៈពិសេស នៃអេក្រង់ប្រភេទកោង រូបសណ្ឋាន Hardware របស់វា (Galaxy Round) ក៏ខ្ពស់គួរសមផងដែរ (ដូចនឹង Note 3) ជាមួយនឹងអេក្រង់ទំហំ 5.7 Full-HD, camera 13MP, RAM ឡើងដល់ 3GB, ប្រើ chip Quad Core 2.3GHz និងប្រព័ន្ធប្រតិបត្តិការ Android 4.3 ថ្មីបំផុត។ តំលៃលក់នៃ Galaxy Round ក៏ស្ថិតនៅក្នុងកំរិតខ្ពស់មួយផងដែរគឺប្រហែល ១០១៣ ដុល្លារ ថ្លៃជាងច្រើន បើប្រៀបជាមួយនឹងស្មាតហ្វូនស៊េរីខ្ពស់ៗ ផ្សេងទៀត។

/

ស្មាតហ្វូននេះ នឹងដាក់លក់នៅប្រទេសកូរ៉េខាងត្បូង (ប្រព័ន្ធទូរស័ព្ទចល័ត SK Telecom) នៅថ្ងៃស្អែនេះ (១០ តុលា) ជាមួយនឹងពណ៌តែមួយប៉ុណ្ណោះគឺ Luxury Brown។ តាមប្រភព នៅមិនទាន់បានប្រាប់ឲ្យដឹងពីថ្ងៃដាក់លក់ ទូទាំងពិភពលោកឡើយ។

លក្ខណៈពិសេសៗ មួយចំនួន នៃ Galaxy Round ៖

  • Android 4.3
  • CPU: Quad Core 2.3GHz
  • Camera ក្រោយ: 13 MP
  • Camera មុខ: 2MP
  • RAM: 3GB
  • តំណភ្ជាប់: USB 3.0, NFC, BT 4.0, 4G
  • មេម៉ូរីក្នុង: 32GB
  • ខ្នាតប្រវែង: 151,1 x 79,6 x 7,9 mm
  • ទម្ងន់: 154 gram
  • ថ្ម: 2800mAh

 

/

/

/

/

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple នឹងធ្វើការបង្ហាញណែនាំ iPad ថ្មី នៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ- អស្ចារ្យមែន! កំពូលការប្រយុទ្ធ រវាងម្រាមដៃមនុស្សពិតៗ និងរូបគំនូរជីវចល (មានវីដេអូ)- វីដេអូ៖ លោតចូលផ្លូវរថភ្លើង បំណងសម្លាប់ខ្លួន តែទំនងមិនទាន់ដាច់ចិត្ត ខំប្រឹងឱនចុះ រួចខ្លួនវិញ
- Camera Galaxy S5 និង Note 4 នឹងថតរូបបានច្បាស់ល្អ ជាងមុន ៨ដង ក្នុងលក្ខខណ្ឌខ្វះពន្លឺ
- iPhone 6 អាចនឹងមានអេក្រង់ទំហំធំជាងមុនគឺ 4,8 inch- iPhone 5S ព័ទ្ធកោងប៉ុណ្ណឹងហើយ នៅតែមានដំណើរការល្អ ដូចធម្មតា

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលាប្រភព៖ tinhte